ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កប់សំណុំរឿងនៅតុលាការខេត្តកំពតជិត២ឆ្នាំមិនឃើញហៅជំរះ ដើមបណ្តឹងប្តឹងទៅក្រសួងយុត្តិធម៌អោយជួយពន្លឿន

រាជធានីភ្នំពេញ :លោក ម៉ែន ណារ៉ុង អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ ផ្ទះលេខ៤០ ផ្លូវលេខ២B១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។បានធ្វើលិខិតទៅ

ក្រសួងយុត្តិធម៌ដោយស្នើសុំពន្លឿនជំរុំជំរះ សំណុំរឿងព្រហ្មទណ្ឌលេខ២៥៤ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ របស់អយ្យការអមសាលាដំបូងខេត្តកំពត។

នៅក្នុងលិខិតដែលបានបោះត្រាចូលក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នេះបានបញ្ជាក់ថា
នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ តំណាងអយ្យការ ឈ្មោះ(ជ័យ រិទ្ធី)បានចេញដីការសន្និដ្ឋានបញ្ជូនរឿងអោយស៉ើបសួរ ដោយបានសម្រេចបើកការស៊ើបសួរលើអង្គហេតុខាងលើនិងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ:
១ ឈ្មោះ សឿ សំខាន់ ភេទប្រុសអាយុ៥២ឆ្នាំ។
២ លើឈ្មោះកៅចាន់រ៉ានី ភេទស្រីអាយុ៥៥ ឆ្នាំ។
៣ លើឈ្មោះ កៅសីហា ភេទស្រីអាយុ៥០ឆ្នាំ។
ដាក់ឲ្យស្ថិតនៅក្នុងការឃុំខ្លួនបណ្តោះអាសន្នដើម្បីធានារក្សាទុកជនត្រូវចោទជូនតុលាការតាមនីតិវិធី។ តែចាប់ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះគឺមានរយៈពេលជិត០២ ឆ្នាំទៅហើយ ដែលរូបលោកមិនទាន់ទទួលបានភាពយុត្តិធម៌នៅឡើយ។

លោកសង្ឃឹមយ៉ាងមុតម៉ាំថា សំណុំរឿងរបស់លោកនឹងដើរទៅមុខ និងទទួលបានយុត្តិធម៌ពិតប្រាកដ ក្រោមការដឹកនាំរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសូងយុត្តិធម៌ ៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com