#មូលនិធិទូរទស្សន៍ព្រះនរាយណ៍
#សូមអរគុណលោកហែមដារិទ្ធ
អភិបាលខណ្ឌពោធិ៍សែនជ័យដែលបានតំកល់ថវិកា១លានរៀលសំរាប់ជួយដល់ជនរងគ្រោះថ្នាក់ដោយសារមីន ។
#ជាបថមថវិកា២០ម៉ឺនរៀលនឹងជួយដល់…
ពលរដ្ឋម្នាក់ដើរជាន់មីនប្រភេទ៦៩បណ្តាលអោយដាច់ជើងស្តាំម្ខាង
ខេត្តបាត់ដំបង:ហេតុការនេះសមត្ថកិច្ចបានអោយដឹងថា:កាល ពីល្ងាចថ្ងៃទី២១ខែឧសភាឆ្នាំ២០ ២០វេលាម៉ោង៥និង ៣០ នាទីប្រជាពលរដ្ឋឈ្មោះពុធ.វ៉ាន់ភេទប្រុសអាយុ៥៣ឆ្នាំរស់នៅភូមិអូរនាងឃុំតាតោកស្រុកសំឡូតខេត្តបាត់ដំបងបានជួបឧប្បត្តវហេតុគ្រោះថ្នាក់ដោយករណីផ្ទុះគ្រាប់មីនប្រភេទ៦៩នៅត្រង់ចំណុចអូរត្រជាក់ចិត្តស្ថិតក្នុងភូមិពាមតាឃុំតាតោកស្រុកសំឡូតខេត្តបាត់ដំបងដែលទីនោះមានចម្ងាយប្រមាណ៥គីឡូម៉ែតពីប៉ុស្តិព្រំដែនពាមតាផ្លូវបំបែកនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ស្រុកសំឡូតខណ:ដែលប្រជាពលរដ្ឋរូបនេះធ្វេីដំណេីរទៅប្រករបរចិញ្ចឹម ជីវិតនៅក្នុងព្រៃចំណុចខាងលេីនោះ។
សមត្ថកិច្ចបន្តថាក្នុងពេលជួបឧប្បត្តិវហេតុនេះបានបណ្តាលឱ្យជេីងខាងស្តាំរបស់គាត់ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ(ដាច់ជេីងខាងស្តាំ)។សមត្ថកិច្ចបញ្ជាក់បន្តថាដោយសារស្ថានភាពភូមិសាស្រ្តឆ្ងាយនឹងផ្លូវពិបាកធ្វេីដំណេីរចាប់តាំងពីពេលកេីតហេតុរហូតដល់ម៉ោង០៦និង២០នាទីនាព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២០នេះទេីបសមត្ថកិច្ចនគរបាលនៅមូលដ្ឋានប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនាំយកជនរងគ្រោះមកដល់ទីតាំងដែលមានមធ្យោបាយដឹកនាំទៅកាន់មន្ទីរពេទ្យនៅមូលដ្ឋាននោះបាន។
សមត្ថកិច្ចបញ្ជាក់ទៀតថាបច្ចុប្បន្ននៅក្នុងមូលដ្ឋានស្រុកសំឡូតក៏ដូចជាមូលដ្ឋានស្រុកមួយចំនួនទៀតដែលជាអតីតសមរភូមិប្រយុទ្ធពីអតីតកាលនៅតែមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះស្ថិតនៅរាយប៉ាយក្នុងដីនៅឡេីយហេីយបញ្ហានេះនៅតែជាក្តីកង្វល់និងបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋដែលមានមុខរបរចេញចូលនៅចំណុចឬទីតាំងទាំងនោះដោយប្រថុយប្រថានដូច្នេះប្រជាពលរដ្ឋទាំងអស់គួតែគិតពិចារណាមុននិងធ្វើដំណើររុករកផលប្រយោជន៍អ្វីមួយ៕រាយការណ៍ដោយ លោកសៅ សារិទ្ធ