រាជធានីភ្នំពេញ : លោក សែម បូរ៉ា បានដាក់ពាក្យបណ្តឺងចូលដល់ក្រសួងមហាផ្ទៃនៃអគ្គលេខាធិការដ្ឋាន កាលពីថ្ងៃ ទី០៥ខែឧសភា ឆ្នាំ២០២០ ហើយបើយោងតាមកម្មវត្ថុបានសរេសេថាសំណើរសុំប្តឺងមន្រ្តីស្នងការ និង អធិការនគរបាលខេត្តកំពង់ចាមចំនួន០៧នាក់ ក្នុងនោះមានដូចជា
១. ឯម កុសល ឋានៈឧត្តមសេនីយទោ តួនាទីជាស្នងការនគរបាលខេត្ត
២. ថាញ់ សុខវុន ឋានៈវរសេនីយទោ តួនាទីជានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
៣. រី ប៉ូ ឋានៈវរសេនីយត្រី តួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
៤. ភូ យូរ៉ា ឋានៈវរសេនីយត្រី តួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
៥. ដួង ញ៉ា ឋានៈវរសេនីយត្រី តួនាទីជាអធិការរងផ្នែកព្រហ្មទណ្ឌកម្រិតស្រាល
៦. អន សុវណ្ណារ៉ា ឋានៈអនុសេនីយទោ តួនាទីជានាយរងផ្នែកព្រហ្មទណ្ឌកម្រិតស្រាល
៧. យង់ ពន្លឺ ឋានៈវរសេនីយត្រី តួនាទីជាមន្រ្តីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
តាមសំណេរដែលលោក សែម បូរ៉ា ផ្ញើមកអោយបានបញ្ជាក់ថា កាលមុនការចាប់ខ្លួនលោកសែម បូរ៉ា នៅ ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨ លោក រី ប៉ូ ជាមន្រ្តីប៉ូលីសបានខលអោយមកជួបនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០១៨ ដើម្បីជួយសម្រួលនិងបំភ្លឹដល់ប្រជាពលរដ្ឋ ពីករណីទិញលក់ដីសោះស្រាប់តែសូរនាំហើយចាប់លោក សែម បូរ៉ា វ៉ៃខ្នោះបញ្ជូនទៅមន្ទីរឃុំឃាំងស្នងការ៥យប់៦ថ្ងៃដោយគ្មានដីការហើយថែមទាំងទៅទាក់ទងលោក ទេព ភារម្យនិងបក្ខពួកទិញដីអោយមកដាក់ពាក្យបណ្តឹងបន្តបន្ទាប់ដោយមានលោក យង់ ពន្លឺ ឋានៈវរសេនីយត្រី តួនាទីជាមន្រ្តីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលជាអ្នកសរសេពាក្យបណ្តឺងអោយលោក ទេព ភារម្យនៅលើកុំព្យូទ័រ ទល់មុខ លោក សែម បូរ៉ាជាការបញ្ឃឺចំពោះលោកសែមបូរ៉ា ហើយមន្រ្តីប៉ូលីសថាញ់ សុខវុន ថតរូបជាប់ខ្នោះផ្ញើអោយទៅទេព ភារម្យដើម្បីបង្ហោះជាសាធារណះបរិហាកេរ្តិ៍អគ្គនាយកទូរទស្សន៍នេះទៀតផង។
ប្រជាពលរដ្ឋក្នុងភូមិនិងមតិមហាជនទូទៅក៏បាននិយាយផងដែរថា ចាប់មនុស្សហើយទើបធ្វើពាក្យបណ្តឺងជាក្រោយ សូមសួរថាតើនេះជាបទល្មើសជាក់ស្តែងឬយ៉ាងណា?
សូមរំលឺកផងដែរលោក សែម បូរ៉ា រងការឈឺចាប់អស់រយៈពេលជិត២ឆ្នាំ ទើបតុលាការគ្រប់ជាន់ថ្នាក់បានផ្តល់ភាពយុត្តិធម៌នាចុងខែមករាឆ្នាំ២០២០នេះ។ ជាចុងក្រោយលោក អគ្គនាយក សែម បូរ៉ា សំណូមពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មេត្តាផ្តល់ភាពយុត្តិធម៌និងអនុវត្តច្បាប់លើមន្រ្តីទាំងនោះដែលប្រព្រឹត្តទង្វើមិនប្រក្រតី ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយសអ្នកដទៃ សង្គមជាតិ និងដើម្បីទប់ ស្កាត់ បទល្មើសខាងលើ ឬបង្ការកុំអោយកើតមានបទល្មើសជាថ្មីទៀត ។
ទោះជាយ៉ាងណា អង្គភាពគេហទំព័រទូរទស្សន៍ព្រះនរាយណ៍ នៅមិនទាន់អាចរកការបំភ្លឺណា១ ចំពោះមន្រ្តីពាក់ព័ន្ធ និង លោក ទេព ភារម្យ បាននៅឡើយទេ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះ ។