ខេត្តបាត់ដំបង÷រថយន្តពណ៌ត្រេអីពាក់ស្លាក់ខ.មត្រូវបានប្រជាពលរដ្ឋក៏ដូចជាមហាជនប្រទះឃើញរាល់យប់ដែលត្រូវបានធ្វើអាជីវកម្មដឹកខ្សាច់ពីខេត្តពោធិ៍សាត់មកបោះអោយម៉ូយ(ដេប៉ូ)នៅខេត្តបាត់ដំបងហើយបានដឹកថ្មត្រឡប់ទៅលក់នៅខេត្តពោធិ៍សាត់វិញផងដែរហើយបានបង្កអោយថ្មធ្លាក់រាយប៉ាយលើផ្លូវថ្នល់ដែលបង្កអោយគ្រោះថ្នាក់ដល់ពលរដ្ឋដែលបើកបរម៉ូតូទៅមកក្នុងខេត្ត។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា:ការដឹកជញ្ជូនខ្សាច់មកដាក់លក់ឲ្យម៉ូយតាមដេប៉ូនៅក្នុងខេត្តបាត់ដំបងរបស់បុគ្គលជាមន្ត្រីយោធានេះបានធ្វើអោយប៉ះពាល់ដល់ស្ថាប័នរដ្ឋដែលយករបស់រដ្ឋមកបំរើផលប្រយោជន៍បុគ្គលបែបនេះម្យ៉ាងទៀតបានធ្វើអោយពលរដ្ឋនិងមហាជនរិះគន់ជាច្រើននៅក្នុងខេត្តបាត់ដំបង។ដោយប្រភពដដែលបញ្ជាក់ថាសកម្មភាពដឹកជញ្ជូនខាងលើដែលពួកគាត់បានឃើញចាប់ពីចន្លោះពីម៉ោង១២:០០នាទីរំលងអាធ្រាតទៅម៉ោង២:០០នាទីយប់និងដឹកជញ្ជូនថ្មពីខេត្តបាត់ដំបងទៅលក់ឲ្យម៉ូយតាមដេប៉ូនៅឯខេត្តពោធិសាត់វិញនៅចន្លោះម៉ោង៤:០០នាទីទៀបភ្លឺដល់ម៉ោង៦:០០នាទីព្រឹក។
ស្រពពេលថ្មធ្លាក់រាយប៉ាយតាមដងផ្លូវផងនោះប្រជាពលរដ្ឋបានស្នើសុំឲ្យមន្ត្រីនគរបាលផ្នែកចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងជួយពិនិត្យមើលលើបញ្ហាខាងលើនេះផង។ជុំវិញបញ្ហានេះមន្ត្រីយោធាយោធភូមិភាគទី៥ម្នាក់បានអោយដឹងថារថយន្តដែលតែងដឹកខ្សាច់មកពីខេត្តពោធិ៍សាត់នោះមិនមែនជារថយន្តនៅក្នុងយោធភូមិភាគទី៥នោះទេហើយខាងភូមិភាគទី៥ក៏មិនមានបញ្ហានេះកើតឡើងដែរព្រោះមានវិន័យតឹងតែងបំផុតរឿងយករថយន្តអង្គភាពទៅបំរើផលប្រយោជន៍បុគ្គលណាមួយ។
ពាក់ព័ន្ធនិងបញ្ហាខាងលើលោកសូ.ប៉ុណ្ណារ៉ុងអនុប្រធានមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានផ្តល់យោបល់ឲ្យដឹងកាលពីរសៀលថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០ដែរថា:លោកមិនហ៊ានបញ្ជាក់ច្រើនទេលើរឿងរ៉ាវនេះជារួមរថយន្តរបស់កងទ័ពគឺសម្រាប់បម្រើតែការងារកងទ័ពប៉ុណ្ណោះ។លោកបន្តថាសម្រាប់ការយកមកធ្វើអាជីវកម្មដឹកខ្សាច់ដឹកអីលក់នោះប្រហែលជាតៃកុងឡានគាត់ឆ្លៀតឱកាសខ្លះៗក៏មិនដឹងដែរជាធម្មតាសម្រាប់ឡានស៊ីវិលកាលណាប្រកបអាជីវកម្មគឺត្រូវតែមានច្បាប់ធ្វើអាជីវកម្មដឹកជញ្ជូនពីក្រសួងសាធារណ:ការនិងដឹកជញ្ជូនតែសម្រាប់កងទ័ពស្ថាប័នផ្សេងៗគឺក្រសួងមិនមានសិទ្ធទេ។
ពាក់ព័ន្ធនិងរឿងរ៉ាវខាងលើនេះទូរទស្សន៍ព្រះនរាយណ៍មិនមានប្រភពណាមួយដើម្បីសុំការបកស្រាយពីអង្គភាពដែលជាប់ពាក់ព័ន្ធនោះទេតែបើទោះបីយ៉ាងណាកម្ពុជាថ្មីស្វាគមន៍រាល់ការបកស្រាយបើភាគីត្រូវបានចោទប្រកាន់នោះយល់ថាជារឿងមិនពិតឬក៏ក្នុងហេតុផលណាមួយទូរទស្សន៍ព្រះនរាយណ៍និងធ្វើតាមសំណូមពរតាមដែលអាចធ្វើបានខណះដែលត្រូវបានបង្ហាញភាពច្បាស់ដល់អង្គភាពយើខ្ញុំ៕សៅ សារិទ្ធ