ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ស្ងាត់ៗ​អាគារ មជ្ឈមណ្ឌលកម្សាន្តរ៉ក់ អតីតសំបុកគ្រឿងត្រូវបានវ៉ៃកំទេចចោល ដោយមិនដឹងមូលហេតុ ?

រាជធានីភ្នំពេញ : មានការភ្ញាក់ផ្អើល សឹងមិនគួរអោយជឿថា ក្លឹបកំសាន្តរ៉ាក់ ដែលជាកន្លែងអតីតសំបុកចែកចាយគ្រឿងញៀន ដែលត្រូវប៉ូលីសចាប់បានទាំងអ្នកចែកចាយ អ្នកប្រើប្រាស់ ក៏ដូចអ្នកផ្តល់ទីតាំង នូវគ្រឿងញៀនជិត៥០គីឡូក្រាម

ក្នុងអំឡុងខែមីនា ឆ្នាំ២០១៩ នោះមក ឥឡូវនេះ កន្លែងនេះ ត្រូវបានវ៉ៃកំទេចចោល ហើយ ។

ការវ៉ៃកំទេចចោល នូវទីតាំង ខាងលើ អង្គភាពគេហទំព័រ ទូរទស្សន៍ព្រះនរាយណ៍ នៅមិនទាន់អាចរកការបញ្ជាក់ពីប្រភពខាងណាបាននៅឡើយនោះទេ ។ តែតាមសំដីប្រជាជនបានបង្ហើបថា មិនគួរណា វ៉ៃចោល រឺលុបចោល ភស្តុតាង ដ៏សំខាន់១នេះទេ ព្រោះថាតុលាការកំពុងសើរើ សំណុំរឿងនេះផង។

គួរ​រម្លឹក​ថា លោក​ឧកញ៉ា គិត ធាង ត្រូវ​កម្លាំង​នគរបាល​ចម្រុះ​នាំខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រលប់​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ពី​ភូមិគ្រឹះ​របស់​លោក ស្ថិតនៅ​ផ្លូវ​លេខ​២៨៩ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក​។ ការ​នាំខ្លួន​លោក​ឧកញ៉ា គិត ធាង ម្ចាស់​ទីតាំង​អតីត​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក​”Club Rock”​ដោយ​អនុវត្ត​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​ប្រតិកម្ម​ខ្លាំងៗ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បន្ទាប់មក​នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុងភ្នំពេញ​បាន ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឧកញ៉ា​រូបនេះ​ដាក់​ពន្ធនាគារ​ជា បណ្តោះអាសន្ន​ហើយ ពីបទ សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន តាម​មាត្រា​មាត្រា​៤៤ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ។​

មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ចែងថា អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺ ជា​បទ​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com