ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានប្រារព្ធធ្វើពីធីសំណេះសំណាល សួរសុខទុក្ខ និងទទួល ពលទាហានថ្មី

ខេត្តព្រះវិហារ : នៅ:ថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានប្រារព្ធធ្វើពីធីសំណេះសំណាល សួរសុខទុក្ខ និងទទួល ពលទាហានថ្មី បំពេញក្របខ័ណ្ឌកងទ័ពជើងគោក ឆ្នាំ២០២០ ចំនួន១៣១នាក់ ដែលទើបបានបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេលខ្លី និងរៀបចំទីកន្លែងស្នាក់អាស្រ័យ ព្រមទាំងចាត់តាំងបែងចែក នូវភារកិច្ចផ្ទៃក្នុងបន្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
ក្នុងពិធីនោះដែរ ឯកឧត្តម បានឧបត្ថម្ភ ថវិកាចំនួន២៦០.០០០០៛ និងគ្រឿងបរិភោគឧបភោគមួយចំនួន ដល់ពលទាហានថ្មី ព្រមទាំងដាស់តឿនដល់ នាយ និងពលទហានទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងមានអនាម័យល្អ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងទៅនឹងជម្ងឺកូវីដ១៩(COVID-I9) ដែលកំពុង បន្តការរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចនៅ លើពិភពលោក ។
រាយការណ៍ មាឃ សខា

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com