ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ចាក់ដីលុបបឹងសាធារណ:របស់រដ្ធរំលោភយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនសង្ស័យអាជ្ញាធរបើកភ្លើងខៀវ ?

. (កណ្តាល) បឹងដូនជាតិ គឺជាបឹងធម្មជាតិសាធារណ:របស់រដ្ធកើតមានឡើងតាំងពីដូនតា ស្ថិតនៅក្នុងភូមិសំបួរ ឃុំសំបួរ ជាប់ព្រំប្រទល់ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានឈ្មួញអ្នកមានលុយមានអំណាចចាក់លុបរំលោភយកដីធ្វើជាកម្មសិទ្ធបុគ្គលផ្ទាល់ខ្លួនគ្មានអាជ្ញាធរមន្ត្រីជំនាញស្ថាប័នណាមួយចុះមកហាមឃាត់ទប់ស្តាត់នោះឡើយ សង្ស័យមានការឃុបឃិតគ្នាជាប្រពន្ធ័។ តាមប្រភពព៌តមានបានអោយដឹងថា បឹងជាតិនេះគឺជាបឹងធម្មជាតិសាធារណ:របស់រដ្ធកើតមានឡើងតាំងពីដូនតាមកម្លេះ ដែលប្រជាពលរដ្ធយកទឹកប្រើប្រាស់ស្រោបផលដំណាំផ្សេងៗនិងរកនេសាទត្រីចិញ្ចឹមជីវិត។ប្រភពបន្តទៀតថា ដីបឹងដូនជាតិសាធារណ:របស់រដ្ធនេះត្រូវបានក្រុមឈ្មួញកណ្តាលឃុបឃិតគ្នាយកទៅលក់អោយឯកឧត្តមម្នាក់មិនស្គាល់ឈ្មោះនៅរាជធានីភ្នំ ក្រោមរូបភាពយកប្រជាពលរដ្ធធ្វើជាខែល ឥឡូវចាប់ផ្តើមប្រើប្រាស់គ្រឿងចក្រជីកអាចម៌ដីបាទបឹងដឹកតាមឡានយកមកចាក់លុបបឹងយ៉ាងគឃ្លើនរយ:ពេលយូខែមកហើយ ពុំដែលឃើញមានអាជ្ញាធរ មន្ត្រីជំនាញស្ថាប័នណាមួយមានវិធានការទប់ស្កាត់នោះទេ។ភាពប្រងើយកន្ទោយមិនមានចំណាច់ការក្នុងការការពារធនធានដីបឹងសម្បត្តិធម្មជាតិសាធារណ:របស់រដ្ធពីសំណាក់អាជ្ញាធរមន្ត្រីជំនាញបែបនេះហើយ ធ្វើអោយមហាជនជាច្រើនបានដាក់ការសង្ស័យថា មានការឃុបឃិត្រូវរូវគ្នាជាប្រព័ន្ធ ទើបដំណើរបានយ៉ាងរលូនដូច្នេះ។ ពាក់ព័ន្ធករណីចាក់ដីលុបបឹងធម្មជាតិនេះដែរ កន សុខកាយ អភបាល នៃគណ:អភិបាលស្រុកល្វាឯម បានប្រាប់តាមទូរស័ព្ទអោយដឹងកាលពីរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះថា រូបលោកជាប់រវល់ប្រជុំ ហើយក៍មិនទាន់បានដឹងដែរ ចាំអោយមន្ត្រីក្រោមឱវាតចុះទៅពិនិត្យមើល៕ ដោយ លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com