ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បុរសម្នាក់ត្រូវកម្លាំងនគរបាលរដ្ធបាលគគីរធំឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននឹងចរាចណ៍ប្រាក់ដុល្លាក្លែងក្លាយ…

(កណ្តាល) បុរសម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលរដ្ធបាលគគីរធំ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន និងចរាចរណ៍ប្រាក់ដុល្លារក្លែងក្លាយ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្សារគគីរធំ ស្ថិតក្នុងភូមិគគីរធំ ឃំុគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ តែ កុកអេងភេទប្រុសអាយុ៤៧ឆ្នាំ មានទីលំនៅភូមិស្ទឹង ឃំុសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានបញ្ជាក់អោយដឹងថានៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានជិះរឺុម៉កកង់បីពីច្បារអំពៅមក។លុះដល់ផ្សារព្រែកថ្មី ហៅផ្សារគគីរធំ ជនសង្ស័យបានឈប់ចុះដូរលុយដុល្លារ៥០ដុល្លារ យកមកអោយថ្លៃរុឺម៉កកង់បី។ស្រាប់តែពេលទៅដូគឺប្រាក់ដុល្លារនោះក្លែងក្លាយគេមិនដូរអោយ ក៍ផ្អើលឆោឡោពេញផ្សារធ្វើអោយជនសង្ស័យភ័យក៍ហែកប្រាក់ដុល្លារក្លែងក្លាយនោះចោល ទើបធ្វើអោយម្ចាស់រុឺម៉កកង់បីមានការសង្ស័យក៍ចាប់ឃាត់ខ្លួនប្រគល់អោយនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរធំ ដើម្បីធ្វើការសាកសួរ។ប៉ុន្តែពេលមកដល់ប៉ុស្តិ៍សមត្ថកិច្ចធ្វើការឆែកឆេរដកហូតបានវត្ថុតាងនូវម្សៅក្រាមព៏ណសថ្លា សង្ស័យគ្រឿងញៀន(ប្រភេទម៉ាទឹកកក)១កញ្ចប់តូចនៅក្នុងហោប៉ៅខោ ដែកកេះហ្គាស២ បារីហ្វីនកន្លះកញ្ជប់ និងប្រាក់ដុល្លារក្លែងក្លាយ១សន្លឹកទៀតនៅក្នុងការបូបខ្មៅ១។នៅចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានទិញថ្នាំញៀនខាងលើពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំស្ពានអាកាស់មុខពេទ្យលោកសង្ឃ(ភ្នំពេញ)ដើម្បីទុកប្រើប្រាស់ និងយកប្រាក់ដុល្លារក្លែងក្លាយទៅដូរប្រាកដមែន។យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចនគរបាលរដ្ធបាលប៉ុស្តិ៍គគីរធំ កសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅកាន់អធិការដ្ធាននគរបាលស្រុកកៀនស្វាយ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com