ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មជ្ឃមណ្ឌលកំសាន្តរ៉ក់ របស់អ្នកឧកញ៉ា គិត ធាង លើសំណុំរឿងគ្រឿងញៀនជិត៥០គីឡូក្រាម នៅមិនទាន់ចប់ទេ ទោះបីមានការវ៉ៃអាគារដ៏ស្មោគគ្រោគ ទោះចោលក៏ដោយ !

រាជធានីភ្នំពេញ : ក្លឹបកំសាន្តរ៉ក់អតីតមជ្ឃមណ្ឌលចែកចាយគ្រឿងញៀនដ៏ធំត្រូវបានប៉ូលីសឆ្មក់ចាប់ កាលពី វេលា ម៉ោង ១ និង ៤៥ នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ ធ្វើការ ឃាត់ខ្លួន មនុស្ស សរុប ចំនួន ៣១១ នាក់ ស្រី្ត ៥១ នាក់ នឹង ដកហូត បាន ថ្នាំ ញៀន ជិត ៥០ គីឡូក្រាម ។

រយពេល១៦ថ្ងៃក្រោយ ទើបម្ចាស់ក្លឹបកំសាន្តរ៉ក់
ដែលគេស្គាល់ជាអ្នកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ រួចនាំខ្លួនទៅកាន់ស្នងការនគររាជធានីភ្នំពេញ ដើម្បីសាកសួរ។

ក្រោយពីប៉ូលីសចាប់ ខ្លួនអ្នកឧកញ៉ាម្ចាស់ក្លឹបចែកចាយគ្រឿងញឿនដ៏ធំនៅកណ្តាលទីក្រុងភ្នំពេញ បាន១ថ្ងៃ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងសារព្រមានធ្ងន់ៗ ថាករណីឧក្រិដ្ឋកម្មនៅរ៉ក់ មិនត្រូវលើកលែងនោះទេ ទោះត្រូវជីករាប់ម៉ឺនម៉ែត្រចុះទៅក្រោមក៏ត្រូវជីកដើម្បីរកមេក្លោង ព្រោះវាបានបំផ្លាញយុវជនមិនតិចនោះទេ ។ សូមស្តាប់ប្រសាសន៍សម្តេចតេជោដែលបានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលនៅសណ្ឋាគារ សូហ្វីតែល កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កន្លងមក។

មិនទៅណាឆ្ងាយពីរឿងនេះ គឺ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នោះ
អ្នកឧកញ៉ា គិត ធាង ត្រូវតុលាការបានសម្រេចឃុំខ្លួន ដោយលោកសេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

អស់រយៈពេល១ឆ្នាំ គឺនៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោស អ្នកឧកញ៉ា គិត ធាង ម្ចាស់ទីតាំងអាជីវកម្មរ៉ក់អ៊ិនធើធេនមេន សិនធើ ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀនជិត ៥០គីឡូក្រាម ក្រោមបទចាត់ចែងសម្រួលឲ្យមានការប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងបទសមគំនិត និងអ្នកផ្សេងទៀតទៅតាមទំហំនៃទោស ។

ការប្រកាសសាលក្រមក៏នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០ អ្នកនាំពាក្យនៃសាលាដំបូងនៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០ សាលាដំបូងរាជធានីភ្នំពេញ កីបានចេញសេចក្តីប្រកាសព័ត៌មានមួយ តាមរយៈអ្នកនាំពាក្យ ដោយបានសរសេរថា កាលពីថ្ងៃទៅ២០ ខែមីនា ឆ្នាំ២០២០សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៃសំណុំរឿងព្រហ្មទណ្ឌលេខ១៣១៥ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទចំនួនចំនួន៣៤ នាក់ ត្រូវបានចោទប្រកាន់ពីបទ ចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.សមគំនិតក្នុងអំពើប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន .ដែលប្រព្រឹត្តនៅចំណុចមជ្ឃមណ្ឌលកម្សាន្តរ៉ុក ស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តន្ទាទោសជនជាប់ចោទម្នាក់ៗ ដាក់ពន្ធនាគារចន្លោះពី១ឆ្នាំ៦ខែ ដល់៤ឆ្នាំ និង ពិន័យជាប្រាក់ពី ៣លានរៀល ដល់៨លានរៀល ។

ជាមួយនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនអោយបានជ្រាបថា សាលាដំបូងកំពុងស៊ើបសួរលើសំណុំរឿងមួយករណីទៀត ដែលបានប្រព្រឹត្តនៅចំណុចមជ្ឈមណ្ឌលកម្សាន្តរ៉ុកខាងលើ ដោយចៅក្រមស៊ើបសួរកំពុងសួរចម្លើយអ្នកពាក់ព័ន្ធ ប្រមូលភស្តុតាងនានា ហើយត្រៀមនឹងបញ្ជូនទៅជំនុំជម្រះក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ។

បន្ទាប់ពីការប្រកាសសាលក្រម នេះមក បានប្រមាណ១ខែ ក៏មានប្រជាជនមួយចំនួនបាននាំផ្តិតមេដៃ ដើម្បីធ្វើការសំណូមពរដល់ក្រសួងយុត្តិធម៌ អោយមានការស៊ើបអង្កេតរឿងនេះឡើងវិញ ។ ព្រោះថាទំហំគ្រឿងញៀន ចាប់បានរហូតជិត៥០គីឡូក្រាម ហេតុអីទោសម្នាក់ៗ ហាក់ដូច ជាតិច និង ល្បីមានអ្នកទោសខ្លះដេកតែមន្ទីរពេទ្យ ប៉ុណ្ណោះ។

សំណុំរឿងរ៉ុកនេះមិនទាន់ បង្ហាញអ្វីថ្មីដល់សាធារណជនជនផង ស្រាប់តែនៅចុងខែឧសភា ឆ្នាំ២០២០ នេះ ទីតាំងដែលជាអតីតក្លឹបកម្សាន្តរ៉ុកត្រូវបានដាក់កំលាំងវ៉ែកំទេចចោល រាបដល់ដីនៅដើមខែមិថុនា នេះ ។

ទោះជាយ៉ាងណាក្តីប្រជាជន បានស្នើដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាពិនិត្យសំណុំរឿងនេះអោយបានម៉ត់ចត់ ដើម្បីអោយប្រជាជនបានអស់ចិត្ត ថាអ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ ត្រូវរស់នៅក្រោមច្បាប់ទាំងអស់គ្នា។

សូមបញ្ជាក់ថា
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កិច្ចសន្យាចំនួន២លើក ដែលអ្នកឧកញ៉ា គិត ធាង បានធ្វើជាមួយអាជ្ញាធរមានសមត្ថកិច្ចនាពេលកន្លងមករួមមាន: លើកទី១- ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ និងលើកទី២-នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។ ដោយនៅក្នុងកិច្ចសន្យានោះ អ្នកឧកញ៉ា គិត ធាង បានសន្យាថា “មិនអនុញ្ញាតអោយមានការជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន នៅក្នុងទីតាំងអាជីវកម្ម និងសុខចិត្តអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទអាជីវកម្មទាំងស្រុង និងទទួលខុសត្រូវតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនព្រមទាំងច្បាប់ផ្សេងៗទៀត។

បើទោះបីជាមានការធ្វើកិច្ចសន្យាចំនួនពីរដងរួចមកហើយក៏ដោយ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់របស់អ្នកឧកញ៉ា គិត ធាង នៅតែមានការជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន រហូតដល់ថ្ងៃចាប់ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com