ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីប្រកាសភារកិច្ច​ តែងតាំងមុខតំណែង​ និងបំពាក់ឋានន្តរស័ក្តិ​ មន្រ្តីនគបាលជាតិ​ នៃអធិការដ្ឋាន​ នគរបាលស្រុកស្រែអំបិល​

ខេត្តកោះកុង៖​ (ស្រុកស្រែអំបិល)​ នៅវេលាម៉ោង៩:៣០នាទីព្រឹកថ្ងៃពុធ​ ៥រោច​ ខែ​ ជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស​ ២៥៦៤​ ត្រូវនឹងថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ សំឃិត​ វៀន​ ស្នងការ​ នៃស្នងការដ្ឋាននគបាលខេត្តកោះកុង​ និងស្នងការ​ រងជាច្រេីនរូបទៀត​ បានអញ្ចេីញជាគណ:អធិបតី​ ក្នុងពិធីប្រកាសភារកិច្ច​ តែងតាំងមុខតំណែង​ និងបំពាក់ឋានន្តរស័ក្តិ​ មន្រ្តីនគបាលជាតិ​ នៃអធិការដ្ឋាន​ នគរបាលស្រុកស្រែអំបិល​ ដល់​ លោកវ​.សេនីយ៍ទោ​ ហួន​ នុន​ ជាអធិការពេញសិទ្ធឹនៃអធិការដ្ឋាននគបាលស្រុកស្រែអំបិល​ និងមន្រី្តនគបាល១៩រូបទៀតនៃអធិការដ្ឋានស្រុកស្រែអំបិល​។

នៅក្នុងពិធីនោះដែរ​ ក៏មានការអញ្ចេីញចូលរួម​ពី៖
-លោក​ ម៉ាស​ សុជា​ ក្រុមប្រឹក្សាស្រុក​ តំណាងអោយលោកប្រធាន
-លោក​ ជា​ច័ន្ទកញ្ញា​ អភិបាល​ នៃគណ:អភិបាលស្រុកស្រែអំបិល
និងប្រធានការិយាល័យ​ស្រុក មេបញ្ចាការកងកំលាំងស្រុកទាំងពីរប្រភេទ​ អធិការ​ក្រុង​ ស្រុកជាច្រេីនរូបទៀត​ និង​ លោក​មេឃុំទាំងប្រាំមួយរូប​ ។

ចុងបញ្ចប់នៃកម្មពិធី​ ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ សំឃិត​ វៀន​ បានសំណេះសំណាល​ និង​កោតសរសេីរ​ ចំពោះកងកំម្លាំងនគបាលនៃអធិការដ្ឋាននគបាលស្រុកស្រែអំបិល​ ដែលបានបំពេញតួនាទី​ ភារកិច្ច​ បំម្រេីនិងការពារសន្តិសុខ​ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ​ និងបង្រ្កាប់បទល្មេីសបានជាច្រេីនករណី​ ។ រាយការពីស្រុកស្រែអំបិលខេត្តកោះកុង
ដោយ មាឃ សុខា

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com