ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គ្រួសារសព និង ជនរងគ្រោះដោយសារមីន៦៩ នៅបាត់ដំបង បានទទួលថវិកាពីមូលនិធិទូរទស្សន៍ ព្រះនរាយណ៍ (៣-៤)

ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ លោក សៅ សារិទ្ធ បាននាំយកថវិការបស់មូលនិធិ ទូរទស្សន៍ ព្រះនរាយណ៍ ទៅប្រគល់ជូនជនរងគ្រោះដោយសារជាន់មីន៦៩ ចំនួន២នាក់ ។

ទៅដល់គេហដ្ឋានជនរងគ្រោះអ្នកទាំង២
នៅក្នុងភូមិបុសខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង លោក សៅ សារិត បានប្រគល់ថវិកា ចំនួន៣០ម៉ឺនរៀល
ជូនដល់ក្រុមគ្រួសារដែលបានស្លាប់ និង ជនរងគ្រោះស្រាលម្នាក់ទៀត ចំនួន ២០ម៉ឺនរៀល ។

យុវជនដែលរងរបួសស្រាល ឈ្មោះ
ធាង.ធួន អាយុ១៨ឆ្នាំ បាននិយាយប្រាប់ថា នៅពេលចូលដាក់អន្ទាក់សត្វនោះ ប្អូនបានដើរពីក្រោយចំងាយប្រមាណ១០ម៉ែត្រ ពីអ៊ំប្រុសដែលបានជាន់មីនស្លាប់នោះ ។

សូមបញ្ជាក់ថា យោងតាម លោកប៉ាង.ហៀងអធិការស្រុកគាស់ក្រឡបានអោយដឹងថា ហេតុការនោះបានកើតឡើងនៅថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០នេះវេលាម៉ោង០៩:៣០នាទីនៅត្រង់ចំណុចអូរទ្រូងអណ្តើក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

លោកបន្តថាពួកគេ បានដើរចូលព្រៃដើម្បីដើរដាក់អន្ទាក់សត្វទទាដែលព្រៃនោះត្រូវគេដឹងថាជាតំបន់ចំការមីនហើយខណះដែលពលរដ្ឋទាំងពីរកំពុងតែដើរស្រាប់តែបានជាន់មីនប្រភេទ69បណ្តាលអោយផ្ទុះស្លាប់០១នាក់និងរបួស០១នាក់តែម្តង។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com