ខេត្តកណ្តាល : បន្ទាប់ពី មានការបែកធ្លាយរូបភាព ដែលបានប្រមាញ់នៅវេលាម៉ោង ១១:៤៥យប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០ ដោយអ្នកសារព័ត៌មាន និងបានយកទៅបង្ហោះនឹងការអត្ថាធិប្បាយផងនោះ ។ នៅព្រឹកថ្ងៃទី១២ ខែមិថុនា នេះក៏មានហ្វេសបុកមួយទៀតឈ្មោះបុត្រានាគ ក៏បានសរសេរ និងបង្ហោះរូបប៉ូលីសម្នាក់ ដោយបានរៀបរាប់ថា :ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាលបើកភ្លើងខៀវយក លុយ 15000$ដើម្បីនាំឈើរមកស្តុបនៅឃ្លាំង ក្នុងស្រុកពញ្ញាឮ ។
ខ្លឹមសារនោះបន្តថា ថ្មីៗនេះមានសេចក្តីរាយការណ៍មួយបានប្រាប់ថានៅវេលាម៉ោង១១: ៤៥យប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០ អ្នករកស៊ីបទល្មើសព្រៃឈើ បាននាំឈើមកទុកនៅឃ្លាំងក្នុងស្ថិតនៅភូមិតាជ័យឃុំជ្រៃលាស់ស្រុកពញាឮខេត្តកណ្តាល ។
ទាក់ទងបញ្ហានេះ លោកឧត្តមសេនីយ៍ត្រីី លី សុជាតិ ស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកមិនបានពាក់ព័ន្ធរឿងយកលុយយកកាក់ពីម្ចាស់សិប្បកម្មដូចដែលអ្នកលេងFacebookឈ្មោះ បុត្រា នាគ បានបង្ហោះនោះទេ វាជាព័ត៌មានពិតមិន ជាព័ត៌មានក្លែងក្លាយ។
លោលោកបន្តថា ៖ ម្ចាស់សិប្បកម្មគេមានលិខិតអនុញ្ញាតពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទត្រឹមត្រូវ។
នៅយប់ថ្ងៃទី១២ មិថុនា នេះ គេនៅមិនទាន់ដឹងថា សាម៉ីខ្លួនដែលជាស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលរូបនោះ ត្រៀមប្តឹងម្ចាស់អាខោនហ្វេសបុក ឈ្មោះបុត្រានាគ រឺយ៉ាងណានោះទេ ?! តែប្រភពពីមន្រ្តីរាជការមួយចំនួនបានបង្ហើបថា ប្រហែលលោកស្នងការរង រូបនោះមិនហ៊ានប្តឹងនោះទេ ព្រោះអាចជាប់ជំពាក់វាក់វិន ? ៕