ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គ្រឡេកមើល:√ការផ្តន្ទាទោសម្ចាស់ក្លឹប ម៉ៃអាមី √ និងការផ្តន្ទាទោស អ្នកឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ?

រាជធានីភ្នំពេញ៖ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកសវនាការប្រកាសសាលក្រមលើសំណុំរឿង «ផលិត ជួញដូរ រក្សាទុក ចាត់ចែងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» និងបទ «សមគំនិតក្នុងអំពើជួញដូរ រក្សាទុកចាត់ចែងប្រើប្រាស់ និងសម្រួលឱ្យប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់»។ ដោយចៅក្រមសម្រេចផ្តន្ទាទោសឈ្មោះ ស្រេង វីរៈ ម្ចាស់ក្លឹបម៉ៃអាមី ដាក់ពន្ធនាគារ១២ឆ្នាំ និងអ្នកពាក់ព័ន្ធចំនួន០៧នាក់ផ្សេងទៀត ក្នុងម្នាក់ៗជាប់ពន្ធនាគារពី១១ឆ្នាំ- ១០ឆ្នាំ និង៥ឆ្នាំ។ក្នុងសំណុំរឿងនេះប៉ូលីសរឹបអូសបានគ្រឿងញៀនប្រមាណតែ ១០គីឡូក្រាមប៉ុណ្ណោះ ។ តែគ្រឡេកមើលសំណុំរឿង របស់អ្នកឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកំសាន្តរ៉ុក ឯណោះវិញ គឺសមត្ថកិច្ច បានរឹបអូសគ្រឿងញៀនរហូតដល់ ជិត៥០គីឡូក្រាម និងបានផ្តន្ទាទោស ក្នុងម្នាក់តែ១ឆ្នាំ៦ខែ ដល់៤ឆ្នាំប៉ុណ្ណោះ ។

គួររំលឹកថា៖កាលពីថ្ងៃទៅ២០ ខែមីនា ឆ្នាំ២០២០សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនៃសំណុំរឿងព្រហ្មទណ្ឌលេខ១៣១៥ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទចំនួនចំនួន៣៤ នាក់ ត្រូវបានចោទប្រកាន់ពីបទ ចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន.សមគំនិតក្នុងអំពើប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន .ដែលប្រព្រឹត្តនៅចំណុចមជ្ឃមណ្ឌលកម្សាន្តរ៉ុក ស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តន្ទាទោសជនជាប់ចោទម្នាក់ៗ ដាក់ពន្ធនាគារចន្លោះពី១ឆ្នាំ៦ខែ ដល់៤ឆ្នាំ និង ពិន័យជាប្រាក់ពី ៣លានរៀល ដល់៨លានរៀល ។

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាលនៅសណ្ឋាគារ សូហ្វីតែល កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កន្លងមក។
បានថ្លែងសារព្រមានធ្ងន់ៗ ថាករណីឧក្រិដ្ឋកម្មនៅរ៉ក់ មិនត្រូវលើកលែងនោះទេ ទោះត្រូវជីករាប់ម៉ឺនម៉ែត្រចុះទៅក្រោមក៏ត្រូវជីកដើម្បីរកមេក្លោង ព្រោះវាបានបំផ្លាញយុវជនមិនតិចនោះទេ ។ក្រោយពីការផ្តន្ទាទោសម្ចាស់ក្លឹបនិង អ្នកពាក់ព័ន្ធបានរយៈពេលជាង១ឆ្នាំ ក្លឹបកំសាន្តរ៉ុក ដែលជាអតីតទីតាំងចែកចាយគ្រឿងញៀនដ៏ធំនេះ ក៏បានត្រូវវ៉ៃកំទេចចោលរាបដល់ដី ក្នុងអំឡុងចុងខែឧសភា ដល់ខែមិថុនា ឆ្នាំ ២០២០ នេះ ។

ទោះជាយ៉ាងណាប្រជាជនមួយចំនួនក៏បាននាំគ្នាផ្តិតមេដៃផងដែរដើម្បី ស្នើដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិនិត្យសំណុំរឿងនេះឡើងវិញអោយបានម៉ត់ចត់ ដើម្បីអោយប្រជាជនបានអស់ចិត្ត ព្រោះថាអ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ ត្រូវរស់នៅក្រោមច្បាប់ទាំងអស់គ្នា។

សូមបញ្ជាក់ថា ម្ចាស់ក្លឹបកំសាន្តរ៉ុក របស់អ្នកឧកញ៉ា គិត ធាង ធ្លាប់ធ្វើ កិច្ចសន្យាចំនួន២លើក រួចមកហើយដោយ បានសន្យាថា “មិនអនុញ្ញាតអោយមានការជួញដូរ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន នៅក្នុងទីតាំងអាជីវកម្ម និងសុខចិត្តអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បិទអាជីវកម្មទាំងស្រុង និងទទួលខុសត្រូវតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនព្រមទាំងច្បាប់ផ្សេងៗទៀត។

បើទោះបីជាមានការធ្វើកិច្ចសន្យាចំនួនពីរដងរួចមកហើយក៏ដោយ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់របស់អ្នកឧកញ៉ា គិត ធាង នៅតែមានការជួញដូរ ចែកចាយនិងប្រើប្រាស់ញៀន រហូតដល់ថ្ងៃចាប់់់់ខ្លួន ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com