ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក លី សជាតិ ស្នងការរងខេត្តកណ្តាល ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច មិនប្តឹងអាខោន ហ្វេសបុកបុត្រានាគដែលបានចោទលោកយកលុយ15000$ ពីឃ្លាំងស្តុបឈើ១កន្លែង  ។

ខេត្តកណ្តាល :បន្ទាប់ពីមានការបង្ហោះហ្វេសបុក១ ឈ្មោះបុត្រានាគ នាពេលកន្លងមកដោយបានរៀបរាប់ថា :ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាលបើកភ្លើងខៀវយកលុយ15000$ដើម្បីនាំឈើមកស្តុបនៅឃ្លាំង ក្នុងស្រុកពញ្ញាឮ និងមានការបែកធ្លាយដល់បណ្តាញអ្នកសារព័ត៌មាន នោះរួចមក លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅ ថ្ងៃ ទី១៣ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកម្លាំងមន្ត្រីជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើពញាឮ និងកម្លាំងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំជ្រៃលាស់ ចុះដល់ទីតាំងដែលគេបានសសេរចោួទប្រកាន់នៅ

ក្នុងសិប្បកម្មកែច្នៃអនុផលព្រៃឈើដែលមានទីតាំង ភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ជាក់ស្តែងតែម្តង ។

ការពិនិត្យនៅសិប្បកម្មនោះ ខាងមន្រ្តីជំនាញបានពិនិត្យឃើញថា ខាងសិប្បកម្មគេមានច្បាប់ត្រឹមត្រូវ ។

ដោយឡែកទាក់ទងនឹងករណីអាខោនហ្វេសបុកបុត្រានាគ ដែលបានសរសេរចោទលោកថា បានយកលុយគេ15000ដុល្លានោះ លោកបានប្រាប់ព្រះនរាយណ៍ នៅរសៀលថ្ងៃទី19 ខែមិថុនា ឆ្នាំ2020 នេះថា លោកគិតថាអ្នកណាសាងអីប្រាកដជាទទួលលទ្ធផលនោះ ។ បញ្ហាបរិហារកេរ្តិ៍តាមបណ្តាញហ្ចេសបុកនេះគឺជាអាខោនក្លែងក្លាយ ។

ទោះជាយ៉ាងណា មន្រ្តីមួយចំនួន បានបង្ហើបពីពាក្យចាស់បុរាណ២ឃ្លាថា (ទីណាមានផ្សែងទីនោះប្រាកដជាមានភ្លើង និង មាសសុទ្ធមិនខ្លាចភ្លើង ) អោយយើងយកទៅពិចារណា ប្រាកដជាដឹងដល់ហេតុនិងផល ហើយ ៕

សូមរង់ចាំការឡាយ តាមផេកហ្វេសបុក ទូរទស្សន៍ព្រះនរាយណ៍ នៅពេលបន្តិចទៀតនេះ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com