ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ស្នងការនគរបាលខេត្តកណ្តាលដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកចុះធ្វើការត្រួតពិនិត្យ និងផាកពិន័យរថយន្តដឹកខ្សាច់នៅលើផ្លូវជាតិលេខ21Aក្រុងតាខ្មៅ

កណ្តាលៈ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត កម្លាំងអន្តរាគមន៍ខេត្ត និងកម្លាំងនគរបាលក្រុងតាខ្មៅ ចុះធ្វើការត្រួតពិនិត្យ និងធ្វើការផាកពិន័យទៅរថយន្តបែនធុនធំដឹកខ្សាច់ចេញ
ពីដេប៉ូ នៅតាមបណ្តោយផ្លូវជាតិលេខ២១A ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានថ្លែង បន្ទាប់ពីមានការត្អូញត្អែ ពិសេសការលើកឡើងពីក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សិត្បូ សង្កាត់ស្វាយរលំ និងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ លើកឡើងពីផលប៉ះពាលទៅលើរថយន្តដឹកខ្សាច់ចេញពីដេប៉ូ ។ ដើម្បីដោះស្រាយបញ្ហានេះជូនបងប្អូនប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងជំនាញចរាចរណ៍ចុះធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកខ្សាច់នេះ ក្រោយការដឹកនាំដោយផ្ទាល់ពី លោក នៃ ចារី អភិបាលរងខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត នឹងអ្នកបើកបរ ។ ចំពោះរថយន្ត និងអ្នកបើកបរណាល្មើសច្បាប់នឹងត្រូវបញ្ជូនទៅធ្វើការផាកពិន័យតាមច្បាប់បានកំណត់ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ ហើយប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃនៅលើផ្លូវជាតិលេខ២១A រហូត ម្ចាស់អាជីវកម្មរថយន្តដឹកខ្សាច់ទាំងអស់រៀងចាល ហើយចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com