ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡខេត្តបាត់ដំបង

ខេត្តបាត់ដំបង:ក្រោយពីរាជរដ្ឋាភិបាលសម្រេចបញ្ចប់តួនាទីលោកម៉ៅ.សុចាន់ពីអភិបាលនៃគណះអភិបាលស្រុគាស់ក្រឡលោកងួន.រតនះអភិបាលខេត្តនៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០នេះលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡខេត្តបាត់ដំបង។ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាស្រុកគាស់ក្រឡនិងមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តលោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្តលោកប្រធានក្រុមប្រឹក្សាស្រុកអភិបាលរងស្រុកសមាជិកក្រុមប្រឹក្សាស្រុកមេឃុំនិងការិយាល័យនានាជុំវិញស្រុកជាច្រើនផងដែរ។
នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡនាពេលនេះលោកងួន.រតនៈបានមានប្រសាសន៍ផ្តាំផ្ញើដល់លោកញឹក.សារ៉ែនដែលទើបទទួលតំណែងជាអភិបាលស្តីទីត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែទូលំទូលាយថែមទៀតរវាងថ្នាក់លើនិងថ្នាក់ក្រោមជាមួយបណ្តាមន្ទីរអង្គភាពដៃគូរអភិវឌ្ឍពាក់ព័ន្ធនានានិងរដ្ឋបាលឃុំព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធអោយកាន់តែល្អប្រសើផងដែរជាពិសេសប្រជាពលរដ្ឋក្នុងស្រុកទាំងមូល។លោកអភិបាលខេត្តបន្តថាជាពិសេសត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់សំណូមពរនានារបស់ប្រជាពលរដ្ឋជាពិសេសករណីទំនាស់ដីធ្លី ដោយស្មារតីយកចិត្តទុកដាក់គិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាទំនាស់ដីធ្លីតទៅទៀតនោះទេក្រោយពីមានបញ្ហាប្រឈមកន្លងមក។
ការប្រកាសតែងអភិបាលស្តីទីនាពេលនេះក្រោយពីរាជរដ្ឋាភិបាលបានបញ្ចប់មុខតំណែងលោកម៉ៅ.សុចាន់ពីអភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡឲ្យមកបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញនិងប្រកាសតែងតាំងលោកញឹក.សារ៉ែនអតីតប្រធានផ្នែកច្បាប់និងស៊ើបអង្កេតសាលាខេត្តជាអភិបាលស្តីទីនៃគណៈអភិបាលស្រុកគាស់ក្រឡរងចាំសម្រេចជាក្រោយចំពោះមុខតំណែងជាអភិបាលនៃគណះអភិបាលស្រុក៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com