ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ស ថាវី អនុរដ្ខលេខាធិការក្រសួងការពារជាតិ ត្រូវតុលាកាកោះហៅចូលទៅបំភ្លឺ រឿងលក់ដីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ

បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញតាមកោះហៅរបស់តុលាការ ខណៈមនុស្សដែលពាក់ពន្ធ័ក្នុងសំណុំរឿងនេះ ចំនួន២នាក់ទៀត ត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួន។

គួរលឹកថា កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ តុលាការបានចេញដីការបង្គាប់ឲ្យឃុំខ្លួនមនុស្ស៣នាក់រួមមាន៖

*ទី១៖ ឡុង ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ
*ទី២៖ ឡូញ រស់ ភេទប្រុស អាយុ៤០ឆ្នាំ
*ទី៣៖ ប៉ូច ថេន ភេទប្រុស អាយុ៥២ឆ្នាំ ក្រោមបទចោទប្រកាន់ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាល ខណៈជនត្រូវចោទចំនួន៦នាក់ទៀត កំពុងស្ថិតក្នុងចំណាត់ការបន្តរបស់តុលាការ។

ការសម្រេចឃុំខ្លួនក្រុមជនត្រូវចោទ ធ្វើឡើងបន្ទាប់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានសម្រេចចោទប្រកាន់លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួននៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពាក់ព័ន្ធក្រុមជនត្រូវចោទនេះដែរឯកឧត្តម ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យផងនោះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន»។ ចំណែកបក្ខពួកផ្សេងទៀតដែលក្នុងនោះមាន៧នាក់ ត្រូវបានគេស្គាល់ឈ្មោះ ត្រូវបានចោទប្រកាន់ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។

ដីការបស់ព្រះរាជអាជ្ញា សយ ណូរ៉ា បានសម្រេចចោទប្រកាន់បើកការស៊ើបសួរលើមនុស្សចំនួនដូចខាងក្រោម៖

*ទី១៖ លោក ស ថាវី អាយុ៥៣ឆ្នាំ (ក្រៅឃុំ)
*ទី២៖ លោក ឡុង ដារ៉ា ហៅ ណាង (ឃុំខ្លួន)
*ទី៣៖ លោក ប៉ូច ថេន អាយុ៥២ឆ្នាំ (ឃុំខ្លួន)
*ទី៤៖ លោក ឡូញ រស់ អាយុ៤០ឆ្នាំ (ឃុំខ្លួន)
*ទី៥៖ លោក អ៊ុក ភក្តី កើតឆ្នាំ១៩៦៦ (ក្រៅឃុំ)
*ទី៦៖ លោក យិន អ៉ិម (ក្រៅឃុំ)
*ទី៧៖ លោក ម៉ាត់ ឌី អាយុ៥០ឆ្នាំ (ក្រៅឃុំ)
*ទី៨៖ លោកស្រី យស់ ម៉ាលីណា (ក្រៅឃុំ)
*ទី៩៖ និង គូកន (ក្រៅឃុំ)។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបាន បញ្ជាក់ថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់១៥ម៉ឺនដុល្លារ ហើយបានចែកលុយនោះឲ្យទៅមេធាវីចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យលោក យិន អ៉ឺម ចៅសង្កាត់សំរោង ៤ម៉ឺនដុល្លារ ជាថ្លៃធ្វើឯកសារលក់ដីខាងលើ និងចែកមនុស្សមួយចំនួនទៀត។

ឈ្មោះ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។

ករណីនេះហាក់មានការ ជំពាក់ជំពិនរណេងរណោង ដែលមហាជនរង់ចាំមើល ថាតើ នរណាខ្លះត្រូវទទួលទោស និង អ្នកណាខ្លះទទួលបានយុត្តិធម៌ ព្រោះថាដីនេះមានតំលៃច្រើនលានដុល្លា ឯណោះ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com