ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទំនិញជាសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាមត្រូវបានដុតបំផ្លាញក្រោយពីបានចាប់យកពីឈ្មួញ

ខេត្តបាត់ដំបង:សាច់ប្រហិតចម្រុះខូចគុណភាពរាប់ពាន់គីឡូក្រាមដែលឈ្មួញខិលខូចលួចនាំចូលហើយត្រូវបានសមត្ថកិច្ចឆ្មក់ចាប់បានត្រូវបានដុតបំផ្លាញចោលភ្លាមៗផងដែរក្រោយពីការបង្ក្រាបនៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២​០២០នេះ។ពិធីដុតបំផ្លាញចោលនេះក៏មានការចូលរួមនិងដឹកនាំពីលោកគឺ.បុណ្ណរ៉ាព្រះរាជអាជ្ញារងអម​សាលាដំបូងខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រីចេង.ឡេងស្នងការរងផែនការងារនគរ​បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានដឹកនាំកម្លាំងជំនាញដែលមានលោកវរ​សេ​នីយ៍​ទោយី.យក់សាននាយការិយាល័យ​នគរ​បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចូលរួមសហការ​ណ៍ជាមួយរដ្ឋបាលក្រុងបាត់ដំបងអាជ្ញាធរមូល​ដ្ឋានអង្គភាពជំនាញសាខាកាំកុងត្រូលនិងផ្នែកពាក់ព័ន្ធជាច្រើនរូបបានធ្វើការដុតបំផ្លាញចោលនូវសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាមដែលឈ្មួញទុច្ចរិតនាំចូលពីក្រៅប្រទេសបម្រុងយកមកលក់ចែកចាយបន្តនៅក្នុងខេត្តបាត់ដំបងប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការបង្រ្កាបបានទាន់​ពេលវេលា។
ករណីនេះមិនមែនជាលើកទីមួយនោះទេដែលឈ្មួញខិលខូចតែងលួចនាំចូលដើម្បីផលប្យោជន៍ខ្លួនហើយបង្កផលប៉ះពាល់ដល់សុខភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។លោកអ៊ុច.សុខុនស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបងក៏បានធ្វើការអំពាវនាវដល់អ្នកប្រកបមុខរបរដូចខាងលើត្រូវបញ្ឈប់ជាប​ន្ទាន់​ចំពោះការលួចនាំចូលនូវប្រភេទ(ប្រហិតឬ​សាច់មានឬជង្គង់មាន់)ខូចគុណភាពយកមក​លក់​ចែកចាយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់​ដំ​បងបន្តទៀតបើមិនដូច្នោះសមត្ថកិច្ចនិងមានវិធានការផ្លូវច្បាប់បើនៅតែបន្ត។ព្រោះប្រភេទសាច់ខូចគុណភាពទាំងនេះពិតជាបានបង្កផលប៉ះពាល់ខ្លាំងណាស់ចំពោះអ្នកប្រើប្រាស់ម៉្យាងវិញទៀតលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានសូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការទិញឬការបរិភោគផលិតផលទាំងនេះវានិងនាំមនូវផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com