ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រដ្ឋបាលខេត្តបើកកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលទ្ធផលស្តីពីការចុះវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីដែលបានវាស់វែងរួចនៅក្នុងភូមិសាស្ត្រឃុំឆ្នាល់មាន់និងឃុំព្រះផុសក្រោយពីគណះប្រតិភូមចុះប្រតិបត្តិការលើបញ្ហាដីធ្លីក្នុងស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង:ក្រោយពីគណះប្រតិភូរាជរដ្ឋាភិបាលជាច្រើនរូបបានចុះពិនិត្យលើបញ្ហាវិវាទដីធ្លីក្នុងស្រុកគាស់ក្រឡរវាងលោកឧកញ៉ាសង.ថនជាមួយពលរដ្ឋរហូតឈានដល់អង្គភាពប្រឆាំងអំពើពុករលួយACUបាននាំខ្លួនឈ្មួញម្នាក់ឈ្មោះសង.ថនទៅសួរនាំផងនោះកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០ថ្មីៗនេះ។រដ្ឋបាលសាលាខេត្តបាត់ដំបងបានបើកកិច្ចប្រជុំពិភាក្សាមួយស្តីពីការត្រួតពិនិត្យនៃការវាស់វែងផ្ទៀងផ្ទាត់ទន្នន័យក្បាលដីដែលបានវាស់វែងនៅក្នុងភូមិសាស្ត្រឃុំឆ្នាលមាន់និងឃុំព្រះផុសដែលជាចំណុចវិវាទខ្លាំងក្លារវាងពលរដ្ឋនិងលោកឧកញ៉ាសង.ថន។
កិច្ចប្រជុំនេះត្រូវបានដឹកនាំដោយលោកទេព.ធនរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។ហើយក្នុងនោះក៏មានលោកសឿម.ប៊ុនរិទ្ធអភិបាលរងខេត្តលោកប្រធានមន្ទីរពាក់ព័ន្ធរួមជាមួយគណះប្រតិភូក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ជាច្រើនរូបបានចូលរួមផងដែរ។ដែលក្នុងកិច្ចប្រជុំនោះលោកអភិបាលបានលើកឡើងថាកិច្ចប្រជុំពិភាក្សានិងត្រួតពិនិត្យនេះក្នុងគោលបំណងជំរុញកិច្ចការងារបន្ថែមនិងត្រួតពិនិត្យចំពោះលទ្ធផលនៃការចុះវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីដែលបានវាស់វែងរួចនៅចំណុចភូមិតានួតនិងភូមិភ្នំស្នរឋិតក្នុងឃុំឆ្នាល់មាន់និងចំណុចភូមិសំរោងនិងភូមិដំណក់ដង្គ្រងឋិតក្នុងឃុំព្រះផុសស្រុកគាស់ក្រឡខេត្តបាត់ដំបងផង។
លោកបន្តថាក្រោយពីបានពិនិត្យលើលទ្ធផលនៃការវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរួចរាល់ជំហានបន្ទាប់និងមានការបិទផ្សាយជាសាធារណៈក្នុងរយៈពេល១៥ថ្ងៃ។ក្រៅពីនេះលោកអភិបាលខេត្តក៏បានជំរុញអោយមន្ត្រីក្រោមឱវ៉ាទទទួលបន្ទុកក្នុងស្រុកមួយនេះពិសេសលោកអភិបាលស្រុកស្តីទីដែលទើបទទួលមុខតំណែងថ្មីខិតខំបន្តកិច្ចការងារណាដែលនៅសេសសល់ពាក់ព័ន្ធនិងបញ្ហាដីធ្លីត្រូវពន្លឿនអោយបានឆាប់ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានប្រឈមនិងក្តីកង្វល់នាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com