ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សម្តេច​តេជោ ប្រកាស​ចាត់​វិធានការណ៍​ក្តៅ ប្រសិនបើ​រក​ឃើញថា ឃុំ​/សង្កាត់​មួយ​ណា​មាន​ករណី​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ប្រាក់ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​

រាជធានីភ្នំពេញ :សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានផ្ញើសារតាមរយៈបណ្តាញសង្គមហ្វេសបុក

ទៅកាន់បណ្តាមន្រ្តីពាក់ព័ន្ធ ពិសេសអាជ្ញាធរ ឃុំ សង្កាត់ លើកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩​”។

សារសម្តេចបានលើកឡើងថា កាលពី​ពេល​ថ្មី​ៗកន្លងមក​នេះ សម្តេច​បាន​ប្រកាស​ដាក់ឲ្យ​ប្រើជា​ផ្លូវការ​នូវ “កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩​”។ ដូច្នេះ​ដើម្បី​ធានា​ថា​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​ជួប​បញ្ហា​លំបាក​ពិតប្រាកដ​ទទួល​បាន​នូវ​ជំនួយ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល គឺ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់។

សម្តេច​បន្ត​ថា ការងារ​នេះ​គឺ​ត្រូវ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​អាជ្ញាធរ​មូលដ្ឋាន គឺ​មេភូមិ និង​ក្រុមប្រឹក្សា​ឃុំ​/សង្កាត់​ដែល​ត្រូវតែ​ធ្វើឲ្យ​បាន​ច្បាស​លាស់​និង​ហ្មត់ចត់​បំផុត ។ ដូច្នេះ​ដើម្បី​ធានា​ឲ្យបាន​នូវ​តម្លាភាព និង​សុ​ច្ច​រិត​ភាព​ក្នុង​ការ​ផ្តល់​សេវា​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ សម្តេច​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ពិសេស​ចំពោះ​អ្នក​អនុវត្ត​ផ្ទាល់​នៅ​តាម​ឃុំ​សង្កាត់​ទាំងអស់ គឺ​ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​បំពេញការងារ​នេះ​ឲ្យបាន​ត្រឹមត្រូវ និង​ខ្ជាប់ខ្ជួន​បំផុត គឺ​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការ​ឃុបឃិត​គ្នា​ដាក់បញ្ចូល​សាច់​ញាត្តិ​បងប្អូន​កូនក្មួយ​ខ្លួនឯង​ដែល​មិនមែន​ជាគ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិតប្រាកដ​ដើម្បី​ទទួល​បាន​នូវ​ប្រាក់ឧបត្ថម្ភ​នេះ។

សម្តេច​ថា នឹង​ចាត់​វិធានការណ៍​ក្តៅ​ហើយ និង​មិន​មានការ​លើកលែង​ឡើយ ប្រសិនបើ​រក​ឃើញថា​នៅក្នុង​ភូមិ និង​ឃុំ​/សង្កាត់​មួយ​ណា​មាន​ករណី​មិន​ប្រក្រតី​នេះ​កើតមានឡើង​៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com