ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម យុិល សុធី និង លោកជំទាវ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ៤ វត្តក្នុងស្រុកស្វាយជ្រំ

(ខេត្តស្វាយរៀង) ÷ ឯកឧត្តម យុិល សុធី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះឧបត្ថម្ភឃុំកំពង់ចម្លង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងលោកជំទាវ បាននាំទៀនព្រះវស្សា និងទេយ្យវត្ថុព្រមទាំងថវិកាមួយចំនួនប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៤ វត្តក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុព្រមទាំងថវិកានេះធ្វើឡើងនៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ ក្នុងវត្តត្នោតជ្រុំ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានការអញ្ជើញចូលរួមពីក្រុមការងារ អាជ្ញាធរដែនដី និងពុទ្ធបរិស័ទជាច្រើននាក់ផងដែរ ។

ឯកឧត្តមបានផ្ដាំសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តស្វាយរៀងដោយសម្ដេចទាំងទ្វេរតែងតែគិតគូរចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់ពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ដោយបង្កើនការធ្វើអនាម័យដើម្បីសុខភាពរស់នៅឲ្យបានល្អ ជាពិសេសត្រូវពាក់ម៉ាស ឬក្រមា នឹងទៅដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំ ជាមួយសាប៊ូ ទឹកអាកល់ ឬក៏ជែលកម្ចាត់មេរោគផងដែរ ។

ឯកឧត្តមបានបញ្ជាក់ថា ការចូលព្រះវស្សាគឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើងដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាមដែលមានរយៈពេល ៣ ខែគឺចាប់ពីថ្ងៃ ១រោចខែអាសាធ ដល់ថ្ងៃ ១៥ កើតខែអស្សុជគឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណងចង់ឲ្យព្រះសង្ឃមានភាពងាយស្រួលក្នុងរដូវវស្សារយៈពេល ៣ ខែដែលជារដូវភ្លៀងធ្លាក់ជោកជាំពិធីបុណ្យចូលព្រះវស្សាគឺជាពិវិធីមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនសូត្រ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ។

ឯកឧត្តមបន្តថាពិធីបុណ្យនេះដែលកំពុងមានការជួបជុំពុទ្ធបរិស័ទ នមស្សាការព្រះរតនត្រ័យ និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនញាតិការទាំង ៧ សន្តាន និងបុព្វការីជន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធ សាសនាដែលជាសាសនារបស់រដ្ឋ ។

(សូមបញ្ជាក់ថា) ថវិកាដែលទិញសម្ភារៈ និងគ្រឿងបរិក្ខារជូនក្នុង១វត្តៗមានចំនួនសរុប ៥៤០,០០០រៀល និងថវិកាសម្រាប់កសាងចំនួន ៤០០,០០០រៀលផងដែរ ។
ដោយ=សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com