ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អាជ្ញាធរឃុំបាបោងនិងប្រជាពលរដ្ធជាង១០គ្រួសារ ច្រានចោលទាំងស្រុង នូវសារព៌តមានមួយអង្គភាពបានចុះផ្សាយចោទប្រកាន់ទៅលើអាជ្ញាធរឃុំថាឃុបឃិតគ្នាជាប្រព័ន្ធយកដីទំនប់មេទឹកតាចាន់សាធារណៈរបស់រដ្ធលក់អោយឈ្មួញជីកយកអាចម៌ដីលក់ចែកគ្នាជាប្រយោជន៍ផ្ទាល់

(ព្រៃវែង) បន្ទាប់ពីមានសារព៌តមានមួយអង្គភាពចុះផ្សាយចោទប្រកាន់ទៅលើអាជ្ញាធរឃុំបាបោងថាបានឃុបឃិតគ្នាជាប្រព័ន្ធយកដីទំនប់មេទឹកតាចាន់សាធារណៈរបស់រដ្ធស្ថិតនៅក្នុងភូមិពន្លៃ ឃុំបាបោង លក់ទៅអោយឈ្មួញដាក់គ្រឿងចក្រទៅជីកកាយយកអាចម៌ដីលក់ចែកលុយគ្នាដាក់ហោប៉ៅផ្ទាល់ខ្លួនកាលពីពេលកន្លងទៅថ្មីៗនេះ។នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរឃុំបាបោងមានលោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ និងប្រជាពលរដ្ធរស់នៅភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង ចំនួន១៥គ្រួសារ បាននាំគ្នាប្រតិកម្មនិងច្រានចោលទាំងស្រុង ទៅលើការចុះផ្សាយនេះគឺមិនពិតនោះឡើយ។ ប្រជាពលរដ្ធទាំង១៥គ្រួសារ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់សុទ្ធតែជាអ្នកមានដីស្រែនៅជុំវិញត្រពាំងមេទឹកទំនប់តាចាន់នេះ ក្នុងម្នាក់ខ្លះមានដី២០អា,៥០អា,៧០អា,ទៅជាង១ហិកតា ដែលរាល់ការបង្កបង្កើនផលដំណាំស្រូវចាប់តាំងពីដូនតាមកក្នុង១ឆ្នាំ ធ្វើស្រូវបានពីរសារ ព្រោះត្រពាំងមេទឹកមួយនេះមានជម្រៅជ្រៅធ្វើអោយពលរដ្ធអាចយកទឹកប្រើប្រាស់បរបូរគ្រប់ខួបគ្រប់វស្សា។តែបច្ចុប្បន្នត្រពាំងមេទឹកទំនប់តាចាន់ មានសភាពគោករ៉ាក ធ្វើអោយពលរដ្ធជួបការលំបាកនូវបញ្ហាខ្វះទឹកដាក់ស្រូវ ដោយ១ឆ្នាំធ្វើបានតែម្តងប៉ុណ្ណោះ ជួនកាលទឹកអត់គ្រប់គាន់ស្រូវស្កកអស់មួយចំនួនក៍មានដែរ។ពលរដ្ធបន្ត ហេតុដូច្នេះហើយ ទើបពលរដ្ធទាំង១៥គ្រួសារនាំគ្នាផ្តិតមេដៃស្នើទៅអាជ្ញាធរឃុំ តាមរយៈលោកមេភូមិ សំុដាក់គ្រឿងចក្រជីកស្តារត្រពាំងមេទឹកនេះអោយជ្រៅវិញ។តែពួកគាត់(ពលរដ្ធ)ពុំមានលទ្ធភាពជួលគ្រឿងចក្រ ក៍សម្រេចដោះដូរគ្នា ដោយអាចម៌ដីអោយទៅខាងម្ចាស់គ្រឿងចក្រដឹកយកទៅលក់ ដើម្បីបានលុយយកមកទូទាត់ដោះស្រាយថ្លៃប្រេងសាំងនិងកម្មករ ចំណែកពលរដ្ធចង់បានតែប្រភពទឹកងាយស្រូវធ្វើស្រូវចិញ្ចឹមជីវភាពគ្រួសារ។មិនដូចសារព៌តមានអង្គភាពមួយ ដែលបានចុះផ្សាយតាមតែចិត្តខ្លួនឯងនឹកឃើញ ចោទប្រកាន់អាជ្ញាធរឃុំលក់ត្រពាំងមេទឹកសាធារណៈរបស់រដ្ធអោយទៅឈ្មួញជីកយកអាចម៌ដីលក់យកលុយចែកគ្នាផ្ទាល់ខ្លួននោះ វាជារឿងមួរបង្កាច់បំភ្លើសការពិតទាំងអស់ សូមប្រិយមិត្តមហាជនកុំជឿតាមការចុះផ្សាយរបស់អង្គភាពមួយនេះអី។ប្រជាពលរដ្ធសម្តែងការសប្បាយរីករាយចិត្តនិងសូមគាំទ្រយ៉ាងពេញទំហឹង ដែលតែងតែយកចិត្តទុកដាក់គិតគូរ ដោះស្រាយទុក្ខកង្វល់បំរើផ្តល់ភាពកក់ក្តៅជូនប្រជាជនបានទាន់ពេលវេលាទៅតាមតម្រូវការជាក់ស្តែង ពីសំណាក់អាជ្ញាធរឃុំបាបោងនេះផងដែរ…………………………សម្លេងពលរដ្ធ។ លោក ចៅ នន់ មេឃុំបាបោង បានមានប្រសាសន៍ថា ត្រពាំងទំនប់មេទឹកតាចាន់នេះមានទំហំផ្ទៃដីធំ ដែលគ្រប់គ្រងដោយតាចាន់តាំងពីសម័យដើម ប៉ុន្តែក្រោយបែក ប៉ុល ពត ប្រជាពលរដ្ធខ្លះគាត់អត់ដីធ្វើស្រូវ ចេះតែនាំគ្នាកាប់ស្ការទន្ទ្រានយកម្នាក់បន្តិចៗធ្វើអោយត្រពាំងមេទឹករួមតូចទៅៗ រហូតមកដល់សព្វថ្ងៃ គឺនៅសល់ទំហំផ្ទៃដីត្រឹមតែ(មួយហិកតាហុកសិបអា)ប៉ុណ្ណោះ។លោកមេឃុំបន្តថា ត្រពាំងមេទឹកនេះ គឺជារបស់សាធារណៈរួម មានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ធ យកទឹកស្រោចស្របដំណាំស្រូវប្រាំង និងប្រកបមុខរបរនេសាទត្រីចិញ្ចឹមជីវិតទៀតផង។តែដោយបច្ចុប្បន្ននេះត្រពាំងទំនប់មេទឹក មានស្ថានភាពគោករ៉ាកក៍មានប្រជាពលរដ្ធចំនួន១៥គ្រួសារផ្តិតមេដៃតាមរយៈលោកមេភូមិយកមកឃុំស្នើសុំដាក់គ្រឿងស្តារត្រពាំងអោយឡើងវិញ។បន្ទាប់ពីទទួលសំណើរពលរដ្ធភ្លាម រូបលោកជាមេឃុំ ក៍បានកោះហៅក្រុមប្រឹក្សាឃុំបើកិច្ចប្រជុំ និងធ្វើរបាយការណ៍ដាក់ជូនទៅអោយលោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ ពិនិត្យសម្រេច ព្រោះឃុំមិនមានលិទ្ធភាពចំណាយថវិកាទេ។តែដោយពលរដ្ធគាត់និយាយត្រូវរូវដោះដូរអាចម៌ដីគ្នាជាមួយម្ចាស់គ្រឿងចក្រ និងតម្រូវការចាំបាច់របស់បងប្អូនលោកមេឃុំក៍សម្រេចស្តារតាមសំណើររបស់ពួកគាត់ចាប់តាំងខែ៥ ឆ្នាំ២០២០មក តែឥឡូវមេឃធ្លាក់ភ្លៀងខាងគ្រឿងចក្រគាត់ផ្អាកសិនដែរ។ចំពោះការអនុញាតអោយពលរដ្ធជីកស្តារត្រពាំងមេទឹកតាចាន់នេះដោយអាជ្ញាធរយល់ឃើញថា÷ ទី១.ពលរដ្ធមានប្រភពទឹកស្រោចស្របដំណាំស្រូវគ្រប់គ្រាន់ ទី២.ការពារត្រពាំងមេទឹកទំនប់តាចាន់សាធារណៈរបស់រដ្ធអោយបានគង់វង្សខ្លាចមានការទន្ទ្រានយកបន្តទៀត ទី៣.អោយពលរដ្ធរកនេសាទត្រីលក្ខណៈគ្រួសារចិញ្ចឹមគ្រួសារ ពិសេស នារដូវប្រាំងពលរដ្ធ ក៍អាចយកទឹកទៅប្រើប្រាស់មុជដាំស្ល។ល។លោក មេឃុំបាបោងបញ្ជាក់បន្ថែមថា រាល់ការចុះផ្សាយព៌តមានប្រកបទៅតាមវិជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនាដើម្បីសង្គមជាតិ និងប្រជាជន រូបលោករងចាំរួមសហការជានិច្ច។ចំណែកការចុះផ្សាយរបស់សារព៌តមានអនឡាញអង្គភាពមួយ ចោទប្រកាន់ថារូបលោកជាឃុំ បានឃុបឃិតគ្នាជាប្រព័ន្ធលក់ដីត្រពាំងទៅឈ្មួញជីកយកអាចម៌ដីលក់ចែកលុយគ្នា កាលពីប៉ុន្មានថ្ងៃមុននោះ លោកសូមជំរាបទៅមហាជនទាំងអស់ថា មិនដូចការចោទប្រកាន់នោះទេ វាសុទ្ធតែជាការមិនពិត ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com