ខេត្តបាត់ដំបង:នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាសទី១នាថ្ងៃទី០១ខែកក្កដាឆ្នាំ២០២០នេះលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបានផ្តាំផ្ញើដល់អាជ្ញាធរឃុំសង្កាត់ទាំងអស់អោយយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមផ្តល់ថវិការបស់រាជរដ្ឋាភិបាលដល់ជនក្រីក្រពិតប្រាកដដោយតម្លាភាពបំផុតចៀសវាងនិយមបក្ខពួក។ដែលនៅក្នុងពិធីនេះមានលោកអ៊ុយ.រីប្រធានក្រុមប្រឹក្សាខេត្តនិងលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៏ប្រចាំឆ្នាំ២០១៩និងប្រចាំឆមាសទី១ឆ្នាំ២០២០ស្តីពីការឣនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពនិងបានផ្តល់ប័ណ្ណសរសើរនិងលិខិតសរសើរជូនដល់រដ្ឋបាលឃុំសង្កាត់ដែលបានជាប់ចំណាត់ថ្នាក់ល្អក្នុងការអនុវត្តការងារនៅតាមមូលដ្ឋានខ្លួនបានល្អប្រសើនាពេលកន្លងមកផងដែរ។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្នងការនគរបាលខេត្តគណៈអភិបាលខេត្តសាលាដំបូងខេត្តមន្ទីរអង្គភាពជុំវិញខេត្តអភិបាលអភិបាលរងក្រុងស្រុកអធិការនគរបាលក្រុងស្រុកទីបញ្ជាការកងរាជអាវុធខេត្តក្រុងស្រុកមេឃុំចៅសង្កាត់ប៉ុស្តិ៍នគរបាលឃុំនសង្កាត់និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។លោកងួន.រតន:បានផ្តាំផ្ញើដល់ឣភិបាលក្រុងស្រុកមេឃុំចៅសង្កាត់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម“កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩”។លោកបន្តទៀតថាកិច្ចការងារទាំងនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើអាជ្ញាធរមូលដ្ឋានរួមមានមេភូមិនិងក្រុមប្រឹក្សាឃុំ/សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាស់លាស់និងហ្មត់ចត់បំផុតចំពោះជនក្រីក្រពិតប្រាកដដោយចៀសអោយផុតពីការនិយមបក្ខពួកដែលជាទម្លាប់មិនល្អ។ដោយលោកផ្តល់ជាប្រសាសន៍ថាដើម្បីធានាឲ្យបាននូវតម្លាភាពនិងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ពិសេសអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនបំផុតចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។
នៅក្នុងកិច្ចប្រជុំនេះដែរលោកងួន.រតនៈក៏បានប្រគល់ប័ណ្ណសរសើរនិងថវិកាដល់រដ្ឋបាលក្រុងស្រុកដែលជាប់ជ័យលាភីជានិមិត្តរូបផងដែរ។ហើយសម្រាប់ឆមាសទី១ឆ្នាំ២០២០នេះខេត្តបាត់ដំបងបានទទួលប័ណ្ណសរសើរជ័យលាភីប្រភេទ១មានចំនួន៨១ឃុំសង្កាត់ក្នុងមួយឃុំសង្កាត់ទទួលបានថវិកា៥០០.០០០៛។លិខិតសរសើរជ័យលាភប្រភេទ២មានចំនួន១៧ឃុំសង្កាត់ថវិកា៣២៥.០០០៛និងផ្តល់ជូនលិខិតសរសើរជ័យលាភីសម្រាប់ប្រភេទ៣ដល់ឃុំសង្កាត់មួយចំនួនទៀតរួមនិងថវិកា២៥០.០០០៛ផងដែរក្នុងឃុំសង្កាត់និមួយៗដែលជាការលើកទឹកចិត្តសម្រាប់កិច្ចខិតខំបំរើដល់សង្គមជាតិក៏ដូចជាពលរដ្ឋក្នុងមូលដ្ឋានកន្លងទៅនិងបន្តភារះកិច្ចនេអោយកាន់តែមានប្រសិទ្ធិភាពបន្តទៀត៕សៅ សារិទ្ធ