ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ចាក់ដីលុបត្រពាំងកំប្លោកវិលសាធារណ:របស់រដ្ធរំលោភយកធ្វើជាកម្មសិទ្ធបុគ្គលក្រោមលេសអភិវឌ្ឍន៍មូលដ្ធាន តែការពិតសង្ស័យលក់យកលុយចែកគ្នា

(កណ្តាល): ត្រពាំកំប្លោកវិលសាធារណ:របស់រដ្ធ មួយកន្លែង នៅត្រង់ចំណុចខាងលិចជាប់ថ្នល់ជាតិលេខ១ ស្ថិតក្នុងភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានឈ្មួញអ្នកមានលុយមានអំណាចកំពុងចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ក្រោមលេសយកលុយធ្វើផ្លូវអភិវឌ្ឍន៍មូលដ្ធាន តែធាតុពិតសង្ស័យលក់យកលុយចែកគ្នាដាក់ហោប៉ៅរៀងៗខ្លួន។ – -តាមប្រភពព៌តមានបានលួចបង្ហើបអោយដឹងថា ត្រពាំងសាធារណ:របស់រដ្ធនេះ កើតមានឡើងតាំងពីសម័យដើមមកម្លេះ ដែលអ្នកភូមិតែងតែនាំគ្នាហៅថាត្រពាំងកំប្លោកវិល និងខ្លះទៀតហៅបឹងកំប្លោកវិល។ដោយត្រពាំងនេះ កាលពីមុនមានសារ:សំខាន់ណាស់សម្រាប់ពលរដ្ធយកទឹកប្រើប្រាស់ មុជ ដាំ ស្លរ ពិសេសស្រោចស្របផលដំណាំផ្សេងៗ។ប៉ុន្តែបច្ចុប្បន្នពលរដ្ធបុកអណ្តូងគ្រប់ផ្ទះលែងមានអ្នកយកទឹកប្រើប្រាស់ទៅ។ហើយត្រពាំងនេះមានជម្រៅជ្រៅណាស់ សូម្បីតែកាលពីជប៉ុនធ្វើផ្លូវជាតិលេខ១ ដាក់ម៉ាសុីនធំៗបូមពង្រីងក៍អត់រីងដែរ។ស្រាប់តែឥឡូវ មានបុគ្គលអ្នកមានលុយមានអំណាចម្នាក់ដែលគេស្គាល់ឈ្មោះ សោម រតនា រស់នៅឯរាជធានីភ្នំ ជួលឡានដឹកជញ្ជូនអាចម៌ដីជាច្រើនគ្រឿងសម្រុកចាក់ដីលុបត្រពាំងសាធារណ:របស់រដ្ធរំលោកយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ។សកម្មភាពនេះធ្វើអោយមហាជនជាច្រើនដាក់ការសង្ស័យថា វាទាល់តែមានការឃុបឃិតត្រូវរូវគ្នាជាប្រព័ន្ធជាមួយអាជ្ញាធរ បើមិនដូច្នោះបុគ្គលម្នាក់នេះមិនអាចចាក់ដីលុបបឹងសាធារណ:រំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានឡើយ។មិនតែប៉ុណ្ណោះពេលដែលអ្នកសារព៌តមានចុះទៅថតផ្តិតយករូបភាពដើម្បីផ្សព្វផ្សាយ បែរជាមានបុរសម្នាក់មាឌធំ ពាក់អាវយីតដៃខ្លី ស្លៀកខោទាហ៊ានជើងវែង ដើរចេញមកសួរអ្នកសារព៌តមានថា លោកឯងមកថតនេះមានបានសូមការអនុញាតពីមេគេអត់។ ពាក់ព័ន្ធបញ្ហានេះ លោក ទេព ឈួន មេឃុំសំរោងធំ បានអោយដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១ ខែកក្កដា ថា ប្រជាពលរដ្ធចេះតែនាំគ្នាមកចាប់យកសង់លំឋានជុំវិញ នៅសល់កណ្តាល ភូមិ ឃុំ ក៍បានទាក់ទងជាមួយខាងស្រុកឯកភាពគ្នា ដោះដូរត្រពាំងនេះអោយទៅឈ្មួញ ដើម្បីយកលុយប្រើប្រាស់ធ្វើផ្លូវអភិវឌ្ឍន៍ក្នុងមូលដ្ធាន។ចំណែកលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ មិនអាចសូមការបំភ្លឺបានទេ ដោយសារទូរស័ព្ទចូលមិនលើក។រីឯលោក សុខ ពិសិទ្ធ អភិបាលរងស្រុក ប្រាប់ថា រូបលោកពុំបានដឹងច្បាស់នោះទេ តែបើតាមលោកដឹងខ្លះៗប្រហែលជាឈ្មួញគេទិញពីប្រជាពលរដ្ធជុំវិញ ហើយនៅកណ្តាលខ្លាចមានការទន្ទ្រានយកពីសំណាកពលរដ្ធទៀត ទើបអាជ្ញាធរសម្រេចលក់ទៅអោយឈ្មួញយកលុយមកអភិវឌ្ឍន៍មូលដ្ធានទៅ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com