ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីបើកការប្រកួតកីឡាបាល់ទាត់ក្នុងក្របខ័ណ្ឌថ្នាក់ស្រុកឃុំកម្រិតយុវជនអាយុក្រោម២៣ឆ្នាំដណ្តើមពានរង្វាន់យកប្រាក់លាន

ខេត្តបាត់ដំបង:ការប្រកួតបាល់ទាត់ក្នុងក្របខ័ណ្ឌថ្នាក់ស្រុកឃុំកម្រិតយុវជនអាយុក្រោម២៣ឆ្នាំដើម្បីដណ្តើមប្រាក់លាននិងឈានចូលមកដល់ហើយក្នុងឆ្នាំ២០២០នេះ។ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទាត់ប្រចាំតំបន់អោយកាន់តែភាពអធិកអធ័មនិងមានការគាំទ្រនៅព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២០នេះលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងលោកឃុន.សំបូរប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាគ្រាមបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌថ្នាក់ស្រុកឃុំកម្រិតយុវជនអាយុក្រោម២៣ឆ្នាំដណ្តើមពានរង្វាន់ប្រាក់លាននេះ។ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាបឋមសិក្សាតាគ្រាមស្ថិតនៅក្នុងឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបងដែលមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវប្រធានអនុប្រធានសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំតាគ្រាមលោកអភិបាលស្រុកអាជ្ញាធរមូលដ្ឋានរួមនិងប្អូនៗកីឡាករជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្តើមក្នុងពិធីនេះលោកអ៊ឹម.ប៊ុនយូប្រធានក្រុមប្រឹក្សាឃុំតាគ្រាមបានអានរបាយការណ៍ស្វាមគមន៍និងជម្រាបជូនអំពីលក្ខខ័ណ្ឌនៃការប្រតួតបាល់ទាត់ដើម្បីជម្រុះដណ្តើមពានរង្វាន់ដល់គណះអធិបតី។លោកងួន.រតនៈបានកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដែលបានរៀបចំកម្មវិធីកីឡាករនានាក្នុងឃុំនិងបានឱ្យយុវជនចូលរួមលែងកីឡាដើម្បីបង្កើនមិត្តភាពសុខភាពរឹងមាំនិងបានជៀសផុតឆ្ងាយពីគ្រឿងញៀនផងដែរ។លោកអភិបាលក៏បានផ្តាំផ្ញើដល់ក្មួយៗកីឡាករនិងអង្គពិធីទាំងមូលសូមចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នាដោយស្តាប់និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលព្រោះថាជំងឺកូវីដ១៩មិនទាន់រលាយសាបសូន្យនៅឡើយនោះទេហើយបច្ចុប្បន្នប្រទេសកម្ពុជាយើងក៏មានការឆ្លងរីករាលដាលជាថ្មីទៀតដោយចំនួនតូចផងដែរដូច្នេះសូមក្មួយៗលាងសម្អាតដៃឱ្យបានញឹកញាប់និងធ្វើដំណើរទៅទីសាធារណៈផ្សេងៗត្រូវពាក់ម៉ាសឱ្យបានគ្រប់ៗគ្នាដើម្បីបង្កាចំពោះរោគឆ្លងមួយនេះ។
គណះកម្មាធិការរៀបចំការប្រកួតបានអោយដឹងថាកីឡាករដែលចូលរួមក្នុងការប្រកួតនាពេលនេះមានចំនួន០៦ក្រុមដែលមានកីឡាករមកស្រុកសង្កែ១ក្រុមស្រុកឯកភ្នំ១ក្រុមនិងក្នុងស្រុកបាណន់ចំនួន០៤ក្រុមផងដែរ។ហើយការប្រកួតនេះដែរក្នុងគោលបំណងលើកកម្ពស់វិស័យកីឡានៅក្នុងមូលដ្ឋានក៏ដូចជាការលើកទឹកចិត្តឱ្យប្អូនៗសិស្សានុសិស្សស្រលាញ់កីឡាចូលរួមហ្វឹកហាត់ទាំងអស់គ្នាដើម្បីសុខភាពល្អទាំងផ្លូវកាយនិងផ្លូវអារម្មណ៍ស្មារតីត្រូវបំភ្លេចចោលនូវរាល់សកម្មភាពសែបគប់គ្រឿងញៀនដែលវាអាចនិងបំផ្លាញអនាគត់របស់យុវជនបានដោយមិនដឹងខ្លួននិងនាំអោយមានទោសទាន់ផងដែរ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com