ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ត្រូវបានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នាំយកទៅប្រគេនដល់ព្រះភិក្ខុសង្ឃចំនួន៣៥វត្តទូទាំងខេត្ត

ខេត្តរតនគិរី :ទៀនព្រះវស្សា និងទេយ្យទាន គ្រឿងឧបភោគ បរិភោគមួយចំនួនធំ ត្រូវប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នាំយកទៅវេរប្រគេនដល់ព្រះភិក្ខុសង្ឃ ក្នុងអំឡុងពេលចូលព្រះវស្សាអស់កាលត្រីមាស នៅទូទាំងខេត្តចំនួន៣៥វត្ត។​

ពិធីទ្រទ្រង់វិស័យព្រះពុទ្ធសាសនានេះប្រារព្ធឡើង នៅវត្តសីម៉ាសុវណ្ណគិរី ស្ថិតនៅ​ស្រុកអូរយ៉ាដាវ នាព្រឹកថ្ងៃ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២០ក្រោមអធិបតីភាពឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី រួមនឹង ឯកឧត្តម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ឯកឧត្តមលោកជំទាវ ជាមាជិកក្រុមប្រឹក្សាប្រឹក្សាខេត្តគណអភិបាលរងខេត្តលោកលោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងពុទ្ធសាសនិកជនជាច្រើន នាក់ក៏បានអញ្ជើញចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ជៀង អំ មានប្រសាសន៍ថា ទៀនព្រះវស្សា​ និងទេយ្យវត្ថុដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះគឺសម្រាប់ទំនុកបម្រុងប្រចាំថ្ងៃរបស់ព្រះសង្ឃក្នុងពេលគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅតាមទីវត្តអារាមនានា ដែល ព្រះសង្ឃមិនអាចនិមន្តគោចរចេញទៅបិណ្ឌ បាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ ហើយក៏ជាការឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅកាន់បរលោកខាងមុខនោះផងដែរ។

ឯកឧត្តមបន្តថា​ ទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនាប៉ុណ្ណោះទេ វាគឺជាទីកន្លែងសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទថែមទាំង ជាកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាល បណ្តុះបណ្តាលធនធានមនុស្សជាជង្រុកនៃមូលដ្ឋានគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើងយ៉ាងពិតប្រាកដមិនអាចខ្វះបានឡើយ។ ដូច្នេះយើងទាំងអស់គ្នាតែងតែគោរព ប្រពៃណីសាសនាព្រះពុទ្ធ ដោយសារព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស នៅក្នុងទីវត្តអារាមនោះ ទើបថ្ងៃនេះឯកឧត្តមរួមនឹង គណៈអភិបាល និងប្រធានក្រុមប្រឹក្សាខេត្ត សប្បុរសជនក្នុងខេត្ត បាន នាំយកនូវទេយ្យវត្ថុដើម្បីវេរប្រគេនដល់ព្រះសង្ឃ សម្រាប់យកទៅដុតបំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ឯកឧត្តម ជៀង អំ ក៏បានសម្តែងនូវការគោរព និងជឿជាក់ ក្នុងនាមជាពុទ្ធសាសនិក និងបានបញ្ចាក់ថា ចូលវស្សាឆ្នាំនេះ គឺស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ជាហេតុធ្វើអោយប្រជាពុទ្ធបរិស័ទជិតឆ្ងាយមិនបានជួបជុំ រៀបចំប្រារព្ធពិធីបុណ្យផ្សេងៗ តាមប្រពៃណីទំនៀមទម្លាប់សាសនា នោះទេ។ ហើយជំងឺដ៏កាចសាហាវនេះនៅតែបន្តយាយីដល់សេដ្ឋកិច្ចជាតិ​ សេដ្ឋកិច្ចប្រជាពលរដ្ឋ​ និងសុខភាពសាធារណៈ បើទោះបីជាមានការថមថយក្នុងប្រទេសកម្ពុជាយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នាត្រូវបន្តការប្រុងប្រយ័ត្ន ការពារទប់ស្កាត់តាមរយៈការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បី
កុំអោយរលកទី២នៃការផ្ទុះជំងឺនេះសាជាថ្មី។​

សម្ភារៈបរិក្ខាដែលនាំប្រគេនព្រះសង្ឃទាំង៣៥វត្តនាពេលនោះ ក្នុង១វត្តទទួលបាន ទៀនវស្សា១គូរ អង្ករ២បេ ទឹកត្រី៥យួរ
ទឹកសុីអ៉ីវ៥យួរ អំបិល២បេតូច មី៥កេស និងបច្ច័យ៣០ម៉ឺនរៀល។ ដោយ លី វណ្ណៈ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com