ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកជំទាវឱ.វណ្ណឌីនដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលដើម្បីស្វែងយល់អំពីការងារកូវីដ-១៩និងការរៀបចំផែនការអនុវត្តនិងទប់ស្កាត់បន្តក្នុងខេត្តបាត់ដំបង

ខេត្តបាត់ដំបង÷ដោយសាតែខេត្តបាត់ដំបងជាខេត្តគោលដៅក្នុងចំណោមខេត្តសំខាន់ៗផ្សេងទៀតដែលសម្បូរទៅដោយតំបន់ទេសចរណ៍មានការទាក់ទាញជនបរទេសមកទស្សនាកម្សាន្តច្រើនដែលជាកត្តាចាំបាច់មួយត្រូវបានចាប់អារម្មក្នុងការការពារនិងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ពីសំណាក់ជនបរទេសដែលចូលមកទស្សនា។ដោយយល់ឃើញបែបនេះកាលពីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២០កន្លងទៅថ្មីៗនេះលោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានទទួលជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងសុខាភិបាលដែលបានដឹកនាំដោយលោកជំទាវឱ.វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងលោកជំទាវវិជ្ជបណ្ឌិតAli.Ailanតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាដើម្បីស្វែងយល់អំពីការងារកូវីដ-១៩និងការរៀបចំផែនការអនុវត្តនិងទប់ស្កាត់បន្តនៅក្នុងខេត្តបាត់ដំបងដែលជាខេត្តគោលដៅផងដែរ។
នៅក្នុងឱកាសជួបសំណេះសំណាលនោះលោកជំទាវឱ.វណ្ណឌីនបានធ្វើការកោតសរសើរដល់ចំណាត់ការរបស់រដ្ឋបាលខេត្តបាត់ដំបងក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ១៩ដែលជាជំងឺសកលកំពុងផ្ទុះរីករាលពេញពិភពលោកហើយក្នុងនោះខេត្តបាត់ដំបងក៏មានអ្នកជំងឺ០៨នាក់ផងដែរហើយអ្នកជំងឺទាំងនោះក៏បានជាសះស្បើយអស់ហើយនិងបានឲ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ។លោកជំទាវបន្តទៀតថា:ក្រៅពីនេះរដ្ឋបាលខេត្តក៏បានធ្វើការរៀបចំយ៉ាងល្អក្នុងការអនុវត្តការងារនិងចាត់វិធានការគ្រប់គ្រងចំនួនពលករមកពីប្រទេសថៃដូចជាការពិនិត្យកម្ដៅការដាក់ចត្តាឡីស័កជាដើមដែលនេះជាវិធានការមួយក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគម។ទន្ទឹមនិងនេះលោកជំទាវក៏បានអំពាវនាវឲ្យរដ្ឋបាលខេត្តធ្វើការបន្តកិច្ចការនេះឲ្យបានខ្ជាប់ខ្ជួនព្រោះជម្ងឺនេះនៅមិនទាន់សាបរលាបនៅឡើយ។
លោកជំទាវឱ.វណ្ណឌីនបានមានប្រសាសន៍បន្តទៀតថា:ខេត្តបាត់ដំបងគឺជាខេត្តគោលដៅទេសចរណ៍មួយសម្រាប់ប្រទេសកម្ពុជាហើយលំហូរនៃភ្ញៀវទេសចរក៏មានច្រើនផងដែរដូចនេះលោកជំទាវសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំភ្លេចអនាម័យជាប់ជានិច្ចដោយឧស្សាហ៍លាងដៃនឹងសាប៊ូឬជែលពាក់ម៉ាសពេលចេញទៅក្រៅនិងរក្សាគម្លាតពីគ្នាទៅវិញទៅមកកាត់បន្ថយការជួបជុំគ្នាព្រោះថា“យើងអាចភ្លេចកូវីដតែកូវីដមិនភ្លេចយើងទេ”។លោកជំទាវក៏សុំឲ្យអាជ្ញាធរមូលដ្ឋានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការសំអាតបរិស្ថាននៅជុំវិញផ្ទះដើម្បីកម្ចាត់ចោលនូវជម្រកសត្វមូសផងដែរស្របពេលរដូវវស្សាបានឈានមកដល់បើសិនជាបរិស្ថានជុំវិញប្រជាពលរដ្ឋសំបូរទៅដោយជម្រកមូសនោះនឹងធ្វើឲ្យប្រជាពលរដ្ឋកើតជំងឺគ្រុនឈាមជាក់ជាមិនខាន។
លោកងួន.រតនៈបានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានលោកជំទាវរដ្ឋលេខាធិការក្រសួងសុខាពិបាលនិងលោកជំទាវតំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជាព្រមទាំងគណៈប្រតិភូដែលបានឆ្លៀតពេលដ៏មមាញឹកអញ្ជើញចុះបេសកម្មក្នុងខេត្តបាត់ដំបងដើម្បីពិភាក្សាការងារស្ដីអំពីវិធានការការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ហើយក្នុងនាមអាជ្ញាធរខេត្តនិងខិតខំបន្តលើការងារនេះដោយយកចិត្តទុកដាក់អោយកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតផងដែរ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com