ខេត្តបាត់ដំបង÷នៅក្នុងពិធីតែងតាំងផ្លាស់ប្តូរគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងនាថ្ងៃទី០៦ខែខកក្កដាឆ្នាំ២០២០កន្លងទៅថ្មីៗនេះលោកមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបានប្តេជ្ញាចិត្តនៅក្នុងអង្គពិធីថានិងបន្តភារ:កិច្ចថ្មីនេះអោយកាន់តែល្អប្រសើដែលថ្នាក់ដឹកនាំបានប្រគល់ជូននិងទុកចិត្តដល់លោក។ដោយក្នុងពិធីនោះបានសម្រេចតែងតាំងលោកឧត្តមសេនីយ៍ត្រីមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងជំនួសលោកឧត្តមសេនីយ៍ទោអ៊ុក.ឃ្នួចមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបងដែលត្រូវផ្លាស់ប្ដូរភារកិច្ចថ្មី។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងរួមនិងលោកស្នងការខេត្តនិងមន្ត្រីរាជការជាច្រើនផងដែរ។ដោយអង្គពិធីនេះក្រោមអធិបតីភាពពីសំណាក់លោកនាយឧត្តមសេនីយ៍គន់.គីមទេសរដ្ឋមន្រ្តីអគ្គលេខាធិការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាដែលប្រារព្វឡើងនៅសាលាខេត្តបាត់ដំបង។
ក្នុងពិធីនេះដែរអ្វីដែលគូអោយកត់សម្គាល់នោះគឺមានចលនាជួយឧបត្ថម្ភផ្ទះបានចំនួន៤១ខ្នងផងដែរពីសប្បុរសជនក្នុងនោះរួមមាន៖លោកនាយឧត្តមសេនីយ៍គន់.គីមទេសរដ្ឋមន្រ្តីអគ្គលេខាធិការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជាឧបត្ថម្ភផ្ទះចំនួន៣០ខ្នង។លោកងួន.រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងជាប្រធានកិត្តិយសស.អ.កខេត្តឧបត្ថម្ភផ្ទះចំនួន០២ខ្នង។លោកឧត្តមសេនីយ៍ទោអ៊ុក.ឃ្នួចមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបងឧបត្ថម្ភផ្ទះចំនួន០២ខ្នង។លោកឧត្តមសេនីយ៍ត្រីមាស.សុវណ្ណមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងជាប្រធានស.អ.កខេត្តឧបត្ថម្ភផ្ទះចំនួន០២ខ្នង។លោកឧត្តមសេនីយ៍ទោអ៊ុច.សុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាអនុប្រធាន ស.អ.ក ខេត្តឧបត្ថម្ភផ្ទះចំនួន០២ខ្នង។លោកគឹម.តេងប្រធានមន្ទីរសង្គមកិច្ចខេត្តបាត់ដំបងជាអនុប្រធានប្រចាំការស.អ.កខេត្តឧបត្ថម្ភផ្ទះចំនួន០១ខ្នងនិងលោកម៉ម.វណ្ណឌីឧបត្ថម្ភផ្ទះចំនួន០២ខ្នងក្នុងគោលបំណងដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធដែលបានលះបង់កម្លាំងកាយចិត្តបំរើជាតិនិងប្រជាជននាពេលកន្លងមក៕សៅ សារិទ្ធ