ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រព័ន្ធធារាសាស្ត្រចាស់ៗនៅស្រុកឯកភ្នំត្រូវបានស្តាឡើងវិញជាបន្តបន្ទាប់ធ្វើអោយប្រជាកសិករមានការសប្បាយចិត្តក្នុងការប្រកបរបរកសិកម្ម

ខេត្តបាត់ដំបង÷ប្រជាកសិករក្នុងស្រុកឯកភ្នំជាច្រើនបានអោយកម្ពុជាថ្មីដឹងនៅថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២០នេះប្រហាក់ប្រហែលគ្នាថាបច្ចុប្បន្ននេះពួកគាត់លែងបារម្មណ៍រឿងខ្វះប្រព័ន្ធទឹកស្រោចស្រប់លើដំណាំស្រូវរបស់ពួកគាត់ទៀតហើយដោយសាតែអាជ្ញាធរជួយស្តាប្រឡាយចាស់ៗប្រែក្លាយអោយទៅជាប្រឡាយប្រើការបានដូចកាលពីដើមឡើងវិញហើយ។ការថ្លែងបែបនេះរបស់ប្រជាកសិករស្របពេលដែលលោកម៉ិល.សុផលអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំខេត្តបាត់ដំបងកាលពីពេលថ្មីៗកន្លងទៅនេះបានដឹកនាំក្រុមការងារនិងក្រុមហ៊ុនចុះត្រួតពិនិត្យការស្តារប្រឡាយ(ចាន់ប៉ែន)ដើម្បីស្តាឡើងវិញនិងការស្ថាបនាផ្លូវក្រាលគ្រួសក្រហម១ខ្សែរ៉បមាត់ប្រឡាយ(ចាន់ប៉ែន)ផងដែរ។ដែលប្រឡាយនេះឋិតនៅក្នុងភូមិសំរោងតាកុកឃុំសំរោងក្នងស្រុកឯកភ្នំដែលទើបស្ថាបនារួចរាល់ជាស្ថាពររយះពេលថ្មីៗនេះហើយដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ធ្វើដំណើរទៅមកក្នុងការប្រកបមុខរបរកសិកម្មរបស់ពួកគាត់។
មន្ត្រីសាលាស្រុកបានអោយដឹងថាប្រឡាយ(ចាន់ប៉ែន)នេះដើមឡើយមានសភាពជ្រៅមានទឹកហូរចេញចូលបានប៉ុន្តែក្រោយមកក៏មានសភាពរាក់ទៅវិញហើយកន្លែងខ្លះត្រូវបានប្រជាពលរដ្ឋភ្ជូរលប់យកតួរប្រឡាយនិងផ្លូវធ្វើជាកម្មសិទ្ធីរបស់ខ្លួនដែលជាហេតុធ្វើឱ្យបាត់បង់តួរប្រឡាយនិងផ្លូវស្ទើរទាំងស្រុង។ហេតុដូចនេះកាលពីថ្ងៃទី០៦ខែកក្កដាកន្លងទៅលោកម៉ិល.សុផលអភិបាលនៃគណៈអភិបាលស្រុកក៏បានចុះសិក្សាវាយតម្លៃនិងប្រជុំប្រជាពលរដ្ឋដែលមានដីជាប់ប្រឡាយនិងផ្លូវនេះដើម្បីអោយពលរដ្ឋយល់ស្របក្នុងដំណើរការស្តារនិងបើកផ្លូវឡើងវិញហើយជាលទ្ធផលក៏មានការអបអរសាទ័រនិងឯកភាពពីប្រជាពលរដ្ឋក៏ចាប់ផ្តើមឱ្យក្រុមហ៊ុនចុះអនុវត្តគម្រោងតែម្តង។
លោកមិុល.សុផលអភិបាលស្រុកឯកភ្នំបានអោយដឹងនៅថ្ងៃទ០៨ខែកក្កដាឆ្នាំ២០២០នេះដែរថា:សព្វថ្ងៃនេះស្រុកឯកភ្នំមានប្រព័ន្ធធារាសាស្ត្រចាប់ផ្តើមរីកចំរើនសារឡើងវិញដូចពីដើមហើយដោយមានប្រព័ន្ធប្រឡាយខ្វាត់ខ្វែងមានលូរំដោះទឹកជាច្រើនកន្លែងទៀតដែលជាហេតុបង្ករការងាយស្រួលដល់ការប្រកបមុខរបរកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកឯកភ្នំ។លោកមិុល.សុផលបន្តថា:ដើម្បីគិតគូដល់ប្រយោជន៍ប្រជាកសិករក៏ដូចជាអនុវត្តតាមគោលការរបស់រាជរដ្ឋាភិបាលគិតមកដល់ពេលនេះតាមរយះមូលនីធិស្រុកបានស្តាប្រឡាយបាន០៣ខ្សែរួចហើយជាផលប្រយោជន៍របស់ប្រជាកសិករដើម្បីងាយស្រួលក្នុងការប្រកបរបរកសិកម្មរបស់ពួកគាត៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com