ខេត្តបាត់ដំបង:យោងតាមរបាយការណ៍ពីសមត្ថកិច្ចដែលកម្ពុជាថ្មីទើបទទួលបាននៅរសៀលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២០នេះបានបង្ហាញថាកាលពីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២០ម្សិលមិញមានភ្លៀងធ្លាក់១មេលាយឡំខ្យល់កន្ត្រាក់បានគ្របដណ្តប់លើស្រុកចំនួន០៤ក្នុងខេត្តបាត់ដំបងបង្កអោយប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួនរងការខូចខាតនិងក្មេងស្រីម្នាក់ត្រូវបានរងរបួសបាក់ដៃផងដែរ។ក្នុងរបាយការណ៍ដដែលបញ្ជាក់ថា:ស្រុកទី១គឺក្នុងស្រុកបាណន់នៅវេលាម៉ោ១៨និង២០នាទីនៅចំណុចភូមិក្រពើជើងមានករណីខ្យល់កន្ត្រាក់បង្កអោយផ្ទះប្រជាពលរដ្ឋ២ខ្នងរបើកដំបូល។ដោយម្ចាស់ផ្ទះទី១ឈ្មោះអ៊ុច.ពេតភេទស្រីអាយុ៦៤ឆ្នាំនៅភូមិក្រពើជើងឃុំភ្នំសំពៅរបើកដំបូលរោងម៉ាស៊ីនទំហំ៨មx២០មអស់សង្គសីប្រវែង០៤ម៉ែត្រចំនួន១០០សន្លឹក។ម្ចាស់ផ្ទះទី២ឈ្មោះយឹម.កែវភេទប្រុសអាយុ៤១ឆ្នាំនៅភូមិក្រពើជើងឃុំភ្នំសំពៅផ្ទះទំហំ៥មx៦មរបើកដំបូលអស់មួយចំហៀងស្មើស័ង្គសី៤.៥ម១០សន្លឹក។
របាយការណ៍ដដែលបន្តថា:ក្នុងថ្ងៃដដែលនៅវេលាម៉ោង១៦និង៤០នាទីនៅក្នុងស្រុករតន:មណ្ឌលនៅត្រង់ចំណុចត្រដក់ពង ភូមិកណ្តាលស្ទឹងឃុំអណ្តើកហែបមានភ្លៀងមួយមេធំលាយខ្យល់កន្រ្តាក់បណ្តាលអោយដួលរលំផ្ទះ០១ខ្នងទំហំ១០មx១០មដំបូលប្រក់ស័ង្កសីជញ្ជាំងបាំងឈើក្រោមធ្វើអំពីថ្មដែលម្ចាស់ផ្ទះមានឈ្មោះព្រំ.យ៉ាំងភេទប្រុសអាយុ៦៨ឆ្នាំស្នាក់នៅភូមិកើតហេតុខាងលើនិងរបួសកូនស្រី០១នាក់ឈ្មោះនី.ដារីអាយុ០៣ឆ្នាំបានរបួសបាក់ដៃស្តាំ។ក្នុងថ្ងៃដដែលវេលាម៉ោង១៦:៣០នាទីនៅចំណុចឃុំឃ្លាំងមាសក្នុងស្រុកបវេលមានភ្លៀងនឹងខ្យល់កន្ត្រាក់គ្របដណ្តប់លើភូមិចំនួន២គឺភូមិព្រៃធំនិងភូមិត្រពាំងក្បាលស្វាបណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងដោយរបើកដំបូលនិងរបើកស្លាកសាលារៀនបឋមសិក្សាព្រៃធំ២ផ្ទាំងផងគ្មានគ្រោះថ្នាក់ដល់មនុស្សនោះទ។
ចំណែកនៅស្រុករុក្ខគីរីក្នុងថ្ងៃដដែលខាងលើនៅវេលាម៉ោង១៦:០០នាទីខ្យល់កន្ត្រាក់បានបោកបក់បង្កអោយផ្ទះប្រជាពលរដ្ឋក្នុងឃុំបាសាក់របើកដំបូលផ្ទះអស់ចំនួន០៤ខ្នងផ្ទះតែមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ។បច្ចុប្បន្នអាជ្ញាធរនិងសមត្ថកិច្ចកំពុងចុះជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនដើម្បីអោយពួកគាត់បានផ្ទះរស់នៅឡើងវិញចំណែកក្មេងរងគ្រោះបាក់ដៃម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តផងដែរ៕សៅ សារិទ្ធ