ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កំលាំងចម្រុះចុះបង្ក្រាបសន្និធិឈើ ចំនួន០២ទីតាំង ក្នុងភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ

ខេត្តព្រះវិហារ÷ ថ្ងៃទី០៩.០៧.២០២០ កម្លាំង អ.ហ.ខេត្ត និង កម្លាំង អ.ហ .ស្រុកឆែប .ស្រុកជ័យសែនចំនួន១០នាក់ រថយន្ត០៣គ្រ សហការដឹកនាំដោយលោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានធ្វើការចុះបង្ក្រាបសន្និធិឈើ ចំនួន០២ទីតាំង ក្នុងភូមិសាស្ត្រស្រុកជ័យសែន។

ទីតាំង÷១ ស្ថិតក្នុង ភូមិ ចំរើន ឃុំច្រាច់ ស្រុកជ័យសែន
ទីតាំង÷២ ស្ថិតក្នុង ភូមិ ពើក ឃុំ ពុទ្រ្ទា ស្រុកជ័យសែន ខេត្តព្រះវិហារ
-ទីតាំងទី,២ នេះជា រោងសិប្បកម្ម កែច្នៃ តំឡើងទ្វា ដែលមានស្តុបឈើ ជាច្រើនម៉ែត្រ គូប ដោយ មិនខ្លាចញញើត អាជ្ញារធរសមត្ថកិច្ចនោះឡើយ។
_ ម្ចាស់ សិប្បកម្ម នេះ មានឈ្មោះអ៊ួន មាង រស់នៅ សាលាវិស្ស័យ ខេត្តកំពង់ធំ ។ លទ្ធផលដកហូត:
-ឈើអារប្រភេទលេខ១ នឹងលេខ២ មួយចំនួន ធំ ទុកជំនាញ រដ្ឋបាលព្រៃឈើ ធ្វើការ ចាតចែងតាមនិតិវិធី
បច្ចុប្បន្ន:វត្ថុតាង ត្រូវបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកជ័យសែនដើម្បី(រងចាំការវាស់វែង)។
នៅមានសិប្បកម្ម ជាច្រើនទៀត នៅក្នុង ភូមិ ឃុំ ខាង ដែលមិនទាន់បង្ក្រាប បានរួមទាំង ឈ្មួញឈើ ជាច្រើនដែលបាន បញ្ជារទិញ ពីប្រជាពលរដ្ឋ អោយចូលក្នុងព្រៃឡង់ អារ យកមកលក់ អោយឈ្មួញ ហើយធ្វើការ ដឹកជញ្ជូន រៀងរាល់ ថ្ងៃ ជាពិសេសនៅ ពេលយប់ ដោយរលូន មិនមានការ ទប់ស្កាត់បាន ពីសមត្ថកិច្ច ជំនាញក្នុងមូលដ្ឋាន នោះ ទេ។
បន្ទាប់ពីបានចុះបង្រ្កាប បទល្មើសចំនួនពីទីតាំងនេះ រួចហើយ លោក នួន សុខុម នាយខ័ណ្ឌ រដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានដាក់ បទបញ្ជារ ដល់មន្រ្តី រដ្ឋបាលព្រៃឈើ ផ្នែក នឹង សង្កាត់រដ្ឋបាលព្រៃ ទាំងអស់ ត្រូវអនុវត្ត ទួនាទីអោយបាន នឹងរឹតបន្តឹង អោយបានរាល់ បទល្មើស ព្រៃឈើ ក្នុងខេត្តព្រះវិហារ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com