ខេត្តបាត់ដំបង÷នៅព្រឹកថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០នេះក្នុងខេត្តបាត់ដំបងបានប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦មិថុនាឆ្នាំ២០២០ដែលបានប្រព្រឹត្តឡើងក្នុងបរិវេណទីលានបាល់ទាត់ឋិតក្នុងភូមិរំចេក៤សង្កាត់រតន:ក្រុង/ខេត្តបាត់ដំបង។ដោយក្នុងពិធីនេះឋិតក្រោមអធិបតីភាពពីសំណាក់លោកកើត.រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌រួមនិងប្រតិភូមិអមដំណើរផងហើយក្នុងនោះក៏មានអភិបាលរងខេត្តមន្ត្រីរាជាមកពីបណ្តាមន្ទីរអង្គភាពស្ថាប័ន្ធផ្សេងៗគ្នាជុំវិញខេត្តព្រមទាំងលោកស្នងការស្នងការរងកងកម្លាំងទាំង៣អង្គភាពនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានសិស្សានុសិស្សជាច្រើនផងដែរ។ជាកិច្ចចាប់ផ្តើមក្នុងអង្គពិធីលោកស្នងការរងបានឡើងអានរបាយការណ៍ជូនគណះអធិបតីអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនាពេលកន្លងមកដែលសម្រេចបានជាលទ្ធផលរហូតមកដល់ពេលនេះ។ក្រោយពីលោកស្នងការរងអានរបាយការណ៍ចប់លោកអភិបាលរងខេត្តបានឡើងអានសារលិខិតរបស់សម្តេចតេជោហ៊ុន.សែនជូនគណះអធិបតីនិងកងកម្លាំងទាំង៣ស្ថាប័នសិស្សានុសិស្សព្រមទាំងប្រជាពលរដ្ឋសណ្តាប់ក្នុងអង្គពិធីទាំងមូលដែលមានខ្លឹមសារសំខាន់ៗពាក់ព័ន្ធនិងសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការបណ្តាសមត្ថកិច្ចខិតខំអនុវត្តបន្តក្នុងទិសដៅបំរើដល់សង្គមក៏ដូចជាសេចក្តីសុខរបស់ប្រជាពលរដ្ឋផងដែរ។ក្រៅពីនេះសម្តេចក៏បានយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋមន្ត្រីរាជការកងកម្លាំងនិសិស្សានុសិស្សតាមរយះពិធីនេះដែរ។
លោកកើត.រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៏ក៏បានធ្វើការកោតសសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចនាពេលកន្លងទៅក្នុងទិសដៅលើកកម្ពស់សន្តិសុខសង្គមតាមរយះក្នុងការទប់ស្កាត់ការរីករាលដាលនូវសារធាតុញៀននៅក្នុងមូលដ្ឋានឬសហគមន៍។ក្នុងនោះលោកក៏បានព្រមានដល់អ្នកដែលចេញមុខដើម្បីសម្របសម្រួលឬធ្វើអន្តរាគមចំពោះអ្នកដែលពាក់ព័ន្ធឬប្រព្រឹត្តអំពើខុសច្បាប់ពាក់ព័ន្ធនិងគ្រឿងញៀននេះផងដែរហើយបើសិនជារកឃើញថាមន្ត្រីតុលាការមួយណាពាក់ព័ន្ធលោកនឹងមិនអត់ឱនអោយជាដាច់ខាតហើយអនុវត្តតាមផ្លូវច្បាប់។ដោយឡែកចំពោះសារធាតុញៀនដែលបានយកមកដុតបំផ្លាញចោលសរុបទាំង០៤ខេត្តក្នុងពិធីនេះដោយអនុវត្តតាមដីកាសម្រេចលេខ:១៨៧៩អក២០របស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ដោយសារធាតុញៀនទាំងនេះបានប្រមូលយកមកពីបណ្តាសាលាដំបូងខេត្តចំនួន០៤រួមមាន:១/ខេត្តបាត់ដំបងមានសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចំនួន១៦៩រឿងបានរឹបអូសថ្នាំញៀនបានដូចជា:១/ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ទម្ងន់១៦,១១០.២៣(ដប់ប្រាំមួយពាន់មួយរយដប់ក្រាមកណ្ដក់សញ្ញាម្ភៃបី)(ថ្នាំសុទ្ធ)។២/ប្រភេទមេតំហ្វេតាមីន(WY)ចំនួន៦១,៣២០(ហុកសិបមួយពាន់បីរយម្ភៃគ្រាប់មានទម្ងន់៥៥១៨.៨០(ប្រាំពាន់ប្រាំរយដប់ប្រាំបីក្រាមកណ្ដក់សញ្ញាប៉ែតសិប។២/សំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងចំនួន១៨២២រឿងមានថ្នាំញៀន៖១/ប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(ICE)ទម្ងន់២២៨,៥២(ពីររយម្ភៃប្រាំបីក្រាមកណ្ដក់សញ្ញាហាសិបពីរ)(ថ្នាំសុទ្ធ)(សូឡូក្រាមកណ្ដក់សញ្ញាដប់ប្រាំបី)។៣/សំណុំរឿងព្រហ្មទណ្ឌខេត្តពោធិ៍សាត់ចំនួន១១០រឿងមានថ្នាំញៀន៖១/ប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(ICE)ទម្ងន់៩៩៣.៤២(ប្រាំបួនរយកៅសិបបីក្រាមកណ្ដក់សញ្ញាសែសិបពីរ(ថ្នាំសុទ្ធ)។២/ប្រភេទមេតំហ្វេតាមីន(WY)ចំនួន៥(ប្រាំ)គ្រាប់មានទម្ងន់០,៤៥(សូន្យក្រាមកណ្ដក់សញ្ញាសែសិបប្រាំ)។៤/សំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងខេត្តប៉ៃលិនចំនួន៧១រឿងមានថ្នាំញៀន៖១/(ICE)៧៣៦,៨៩(ប្រាំពីររយសាមសិបប្រាំមួយក្រាមកណ្ដក់សញ្ញាប៉ែតសិបប្រាំបួន)(ទាំងសំបក)។២/ប្រភេទមេតំហ្វេតាមីន(WY)ចំនួន៦៥១(ប្រាំមួយរយហាសិបមួយ)គ្រាប់មានទម្ងន់៥៨.៥៩(ហាសិបប្រាំបីក្រាមកណ្ដក់សញ្ញាហាសិប្រាំបួន)។
ក្រោយពីសមត្ថកិច្ចជំនាញបានបង្ហាញចំនួនថ្នាំញៀនសរុបទាំង០៤ខេត្តដល់គណះអធិបតីក៏ដូចជាអ្នកសារពត៌មាននៅក្នុងអង្គពិធីនេះកម្លាំងជំនាញក៏បានយកទៅដុតកំទេចចោលនូវសារធាតុញៀនទាំងនេះទៅតាមដីកាសម្រេចក្នុងរឿងព្រហ្មទណ្ឌចំនួន៥៣២សំណុំរឿងដែលមានចំនួនថ្នាំញៀនសរុបដូចខាងក្រោម៖១/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)មានទម្ងន់សរុប១៨,០៦៩០៦(ដប់ប្រាំបីពាន់សូន្យរយហុកសិបប្រាំបួនក្រាមកណ្ដក់សញ្ញាសូន្យប្រាំមួយ)។២/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(w)មានចំនួន៦១.៩៧៨(ហុកសិបមួយពាន់ប្រាំបួនរយចិតសិបប្រាំបី)គ្រាប់មានទម្ងន់៥៥៧៨០២(ប្រាំពាន់ប្រាំរយចិតសិបប្រាំបីក្រាមកណ្ដក់សញ្ញាសូន្យពីរ។សរុបថ្នាំញៀនទាំងពីរប្រភេទមានទម្ងន់សរុប២៣,៦៤៧០៨(ម្ភៃបីពាន់ប្រាំមួយរយសែសិបប្រាំពីក្រាមកណ្ដក់សញ្ញាសូន្យប្រាំបី)រួមនិងឧបករណ៍និងសម្ភារៈសម្រាប់ផលិតប្រើប្រាស់និងចែកចាយគ្រឿងញៀនមួយចំនួនផង៕សៅ សារិទ្ធ