ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមកាងឆ្នោត យីហោ888 កំពុងប្រើឈ្មោះថ្នាក់ដឹកនាំ និងសមត្ថកិច្ច ប៉ូលិស,អហ មកប្រើប្រាស់

ភ្នំពេញ ៖ ជនស៊ីវិលមួយក្រុម ដែលជាកូនចៅនិងជាក្រុមការងារ របស់មេកាងឆ្នោតខុសច្បាប់ ដែលមានយីហោ ឬ នាមសម្ងាត់ 888 នៅតែបន្តអុកឡុកនៅក្នុងរាជធានីភ្នំពេញ តាមផ្ទះដែលមានកត់ឆ្នោត ដោយពួកគេបាន ប្រើឈ្មោះថ្នាក់ដឹកនាំ និងសមត្ថកិច្ច កម្លាំងប៉ូលិស និងកម្លាំង អាវុធហត្ថ មកប្រើប្រាស់ជាដើម ក្នុងគោលបំណងឱ្យ អ្នកកត់ឆ្នោតនោះ កត់បានលុយរួចបោះមកមេពួកគេ ។

ជាក់ស្ដែងក៏លេចនូវសំឡេងរូបភាពជាថ្មី មនុស្សមួយក្រុម បានមកសម្លុត និងពន្យល់រៀបរាប់ ដល់អ្នកកត់ឆ្នោតម្នាក់ នៅខណ្ឌសែនសុខ ថ្ងៃទី០៩ និង១០ ខែកក្កដា ឆ្នាំ២០២០ ដោយពួកគេអះអាង កន្លែងដែលកត់ឆ្នោតខុសច្បាប់ទាំងឡាយណា ដែលមានស្លាក« 888 » ជាសម្គាល់នៅពីមុខផ្ទះ គឺគ្មានសមត្ថកិច្ចណាមួយហ៊ានចូលមកឆាឆៅ នោះទេ ទាំងប៉ូលិសនិងអាវុធហត្ថ ។

ពួកគេអះអាងច្បាស់ៗថា ពួកគេមិនមែនធ្វើបែបនេះបាន ដោយចិត្តឯងនោះទេ គឺមានការអន្តរាគមន៍និងភ្លើងខៀវពីថ្នាក់លើ ពិតប្រាកដ ។ សូមរំលឹក នេះមិនមែនជាករណីថ្មីនោះទេ គឺកើតយូរឆ្នាំមកហើយ សម្រាប់ក្រុមកាងឆ្នោតវៀតណាម នាមសម្ងាត់888 បានអុកឡុកនិងប្រើកិត្តិយសថ្នាក់ដឹកនាំ ប្រើកិត្តិយស កងកម្លាំងទាំងនគរបាល និងកងរាជអាវុធហត្ថត បំផ្លាញសេចក្ដីថ្លៃថ្នូ ដើម្បីតែប្រយោជន៍ពួកក្រុមនេះ ។ យីហោ «888» ពិតជាសំបូរមែន សម្រាប់តាមផ្ទះ កត់ឆ្នោតវៀតណាម នៅក្នុងរាជធានីភ្នំពេញ ៕ ដោយ ៖ ប៉ូច គឹម

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com