ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តំណាងសហគមន៍បួនភូមិក្នុងឃុំសេដា ស្រុកលំផាត់បានច្រានចោលការចោទប្រកាន់ករណីផ្ទុះការវាយប្រហារទៅលើលោកឆនផល្លាក្នុងពិធីបើកវេទិកាសាធារណ:…

ខេត្តរតនគិរី.. តំណាងសហគមន៍ចំនួន4ភូមិរួមមាន: ទីមួយ: ភូមិសាមុតលើទីពីរ: ភូមិសាមុតគ្រោម . ទីបី: ភូមិថ្មី និងទីបួន: ភូមិកែងសាន់ ស្ថិតក្នុងឃុំសេដាស្រុកលំផាត់ខេត្តរតនគិរី

នៅមុខសាលាឃុំសេដា កាលពីព្រឹកថ្ងៃទី10ខែកក្កដាឆ្នាំ2020វេលាម៉ោង11.30នាទីបានច្រានចោលពាក្យចោទប្រកាន់ មូលបង្កាច់បង្ខូចដោយពុុំមានហេតុផលពិតប្រាកដមកលើប្រជាពលរដ្ឋរាប់រយនាក់ផ្ទុះកំហឹងហើយព្រួតគ្នាទៅវាយធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើបុរសម្នាក់ដែលគេស្គាល់ឈ្មោះឆនផល្លាបង្កអោយមានរបួសស្នាមរហូតដល់បញ្ជូនទៅសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យទៀតនោះ។ការចោទប្រកាន់ខាងលើនោះមិនត្រឹមតែវាយប្រហារមកលើប្រជាសហគមន៍ទាំងបួនភូមិប៉ុណ្ណោះទេគឺថែមទាំងបានវាយប្រហារទៅលើកងកម្លាំងសមត្ថកិច្ចនគរបាល អាជ្ញាធរមូលដ្ឋានជាពិសេសមានលោកអភិបាលស្រុកលំផាត់ផ្ទាល់ដែលលោកចុះទៅបើកកម្មពិធីវេទិការសាធារណ:កាលពីថ្ងៃទី08ខែកក្កដាឆ្នាំ2020នោះផងដែរ។ ធ្វើអោយប៉ះពាល់កិតិ្តយសថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរដែលពុំគួរលើកលែងទោសអោយបានឡើយ។
តំណាងសហគមន៍ភូមិទាំងបួនបានលើកឡើងពីរឿងហេតុដើមចមថា:
.ក្នុងពិធីបើកវេទិកាសាធារណ:កាលពីថ្ងៃទី08ខែកក្កដាឆ្នាំ2020នោះ ដោយវត្តមានពីលោក នូថេរ អភិបាលគណ:អភិបាលស្រុកលំផាត់ផ្ទាល់លោកមេឃុំសេដា មេភូមិទាំងបួននិងប្រជាពលរដ្ធដែលបានអញ្ចើញចូលរួមប្រមាណជិត100នាក់។ តំណាងសហគមន៍ដដែលបន្តថា: ប្រធានបទដែលតម្រូវអោយមានការលើកឡើងផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ធបានយល់ដឹងក្នុងឱកាសនោះមាន7ចំណុចរួមមាន:
1.ការអនុវត្តតួនាទីរបស់រដ្ឋបាលឃុំសង្កាត់។
2.ការអនុវត្តតួនាទីរបស់រដ្ឋបាលក្រុងស្រុក។
3.ការផ្តល់សេវារបស់វិស័យសុខាភិបាល
4.ការផ្តល់សេវារបស់វិស័យអប់រំ
5.ការផ្តល់សេវារបស់វិស័យយេនឌ័រ
6.ការផ្តល់សេវារបស់វិស័យសន្តិសុខសណ្តាប់ធ្នាប់និងទី
7.ការផ្តល់សេវារបស់វិស័យកសិកម្ម។

.ដោយឡែកស្របពេលពិធីគណះកម្មាធិការថ្លែងសន្ទរកថាចប់ ក៍លេចចេញឈ្មោះ ឆនផល្លា ក្រោកឈរទាញកញ្ឆក់យកក្បាលមេក្រូមកនិយាយតែឯងឆ្កុយ…
ដោយគេលើកឡើងគាស់រំលើង អំពីបទល្មើសការកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិព្រៃឈើតាំងពីឆ្នាំ2016 ធ្វើការវាយប្រហារមកលើអាជ្ញាធរគ្រប់ជាន់ថ្នាក់ថាបានឃុបឃិតគ្នាបើកដៃអោយជនជាតិវៀតណាមចូលមកកាប់ទន្ទ្រានព្រៃជាដើម។ល។ទៅវិញ និងប្រើប្រាស់ទូរស័ព្ទដៃថតឡាយចំៗមុខគណះកម្មាធិការថែមទៀត.ធ្វើអោយកម្មពិធីមានភាពរញ៉េរញ៉ៃ ប្រាស់ចាក់ពីប្រធានបទទាំង7ចំណុចទាំងស្រុង បង្កអោយផ្ទុះការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋជិត100នាក់ក៍នាំគ្នាហាមឃាត់ឱ្យបញ្ឈប់សកម្មភាពបញ្ចេញយោបល់ផ្តេសផ្តាស់បែបនោះក៍ដណ្តើមយកទូរស័ព្ទគាត់អោយឈប់ថតឡាយតទៅទៀត។ គឺមិនមានការធ្វើទារុណកម្មផ្សេងៗឬវាយប្រហារមកលើរូបគាត់ដូចការចោទប្រកាន់តាមបណ្តាញសង្គមនោះឡើយ គឺមានតែជួយការពារសុវត្ថិភាពជូនគាត់ថែមទៀត។
ក្រោយពេលកើតហេតុបុគ្គលឈ្មោះ ឆនផល្លា បានភៀសខ្លួនសំដៅមកកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរីដោយសារខ្លួនមានជម្ងឺប្រចាំកាយដើម្បីសំរាក់ព្យាបាល។
ប៉ុន្តែក្រោយពីសំរាក់ព្យាបាលបានមួយយប់នៅថ្ងៃទី09ខែកក្កដាឆ្នាំ2020លោកគ្រូពេទ្យ ហួតចិន្តាបានចេញលិខិតបញ្ចាក់ថា:លោក ឆន ផល្លាមានជម្ងឺប្រចាំកាយពីរប្រភេទ
.ទីមួយ :ជម្ងឺលើសឈាម
.ទីពីរ: ជម្ងឺទឹកនោមផ្អែម
.ដោយឡែក នៅលើសារពាង្គកាយលោកឆនផល្លា ទាំងមូល ពុំមានស្លាក់ស្នាមរបួសជាំ ដែលផ្ទុយស្រឡះពីការចោទប្រកាន់គេឯងថា គេធ្វើទារុណកម្មមកលើខ្លួននោះ។
ជុំវិញការអះអាងរបស់តំណាងប្រជាសហគមន៍ទាំងបួនភូមិបានបកស្រាយជូនក្នុងថ្ងៃកើតហេតុ08/07/2020នោះ។
លោក ឆនផល្លា អាយុ41ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតខេត្តកំពង់ចាម បានមករស់នៅក្នុងភូមិសាមុតគ្រោមជាងដប់ឆ្នាំមកហើយនិងយកប្រពន្ធឈ្មោះ ហាំស្លុងជនជាតិដើមភាគតិចទំពួន អះអាងថាខ្លួនជាសកម្មជនការពារព្រៃឈើភ្នាក់ងារអង្គការអាដហុកប្រចាំខេត្តរតនគិរីនោះ
ភ្នាក់ងារទូរទស្សន៍ព្រះនរាយណ៍ប្រចាំខេត្តរតនគិរីពុំអាចស្វែងរកការបំភ្លឺបានឡើយ ដោយគ្មានលេខទូរស័ព្ទ៕ រាយការណ៍ពីសាលាឃុំសេដា ខ្ញុំបាទ លី វណ្ណ: Pntv ទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com