ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រដ្ឋលេខាធិការក្រសួងមហាផ្ទៃបន្តការផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់លើជនក្រីក្រនិងអ្នកងាយរងគ្រោះដោយសាជម្ងឺកូវីដ១៩អោយមានតម្លាភាពក្នុងការផ្តល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល

ខេត្តបាត់ដំបង÷ថ្លែងនៅក្នុងពិធីតែងតាំងនិងផ្លាស់ប្តូរមុខតំណែងជាអភិបាលរងខេត្តបាត់ដំបងថ្មីនៅព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០នេះលោកឡាំ.ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស.ខេងនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តត្រូវបន្តយកចិត្តទុកដាក់ចំពោះការផ្តល់សាច់ប្រាក់ដល់ជនក្រីក្រនិងអ្នកងាយរងគ្រោះដោយជម្ងឺកូនវី១៩អោយមានភាពស្មោះត្រង់និងតម្លាភាពកុំប្រកាន់បក្ខពួកដែលនាំអោយខូចកិត្តិយសដល់រាជរដ្ឋាភិបាល។ដោយពិធីនេះឋិតក្រោមគណះអធិបតីពីសណាក់លោកឡាំ.ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស.ខេងនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមានការចូលរួមពីបណ្តាមន្ត្រីរាជការមកពីមន្ទីរស្ថាប័នជុំវិញខេត្តជាច្រើនផងដែរ។
នៅក្នុងឱកាសនោះដែរលោកងួន.រតនះអភិបាលនៃគណះអភិបាលខេត្តបានជំរាបជូនគណះអធិបតីពាក់ព័ន្ន្ធនិងស្ថានភាពកូវីត១៩ផងដែរថា:គិតត្រឹមថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០ក្នុងចំណោមគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងវិបត្តិកូវីដ១៩(ចាប់ពីដំណើរការមក)មានបណ្ណសរុបចំនួន៦៦.៣៩៤គ្រួសារក្នុងនោះបានផ្តល់ប្រាក់រួចចំនួន៩២,៩១%ស្មើនឹង៦១.៦៨៩គ្រួសារដែលបានចំណាយជាប្រាក់សរុបចំនួន១១.៦៤៣.២៣២.០០០រៀល។បើទោះបីបែបណាក្នុងនាមរដ្ឋបាលសាលាខេត្តនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទៅលើប្រជាពលរដ្ឋទាំងឡាយណាដែលទើបវិលត្រឡប់ពីប្រទេសថៃក៏ដូចជាភ្ញៀវបរទេសដែលមកកម្សាន្តក្នុងខេត្តផងដែរ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com