ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឈើថ្មីបន្លំធ្វើជាឈើផ្ទះចាស់ ដឹកតាមរថយន្ត១គ្រឿង ត្រូវមន្រ្តីជំនាញស្រុកឆែប ខេត្តព្រះវិហារ ធ្វើការឃាត់ទុកអនុវត្តផ្លូវច្បាប់

ខេត្តព្រះវិហារ÷ រសៀលថ្ងៃទី១៣.ខែកក្តដា ឆ្នាំ ២០២០ វេលាម៉ោង១២និង៤០នាទី សង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែន នឹងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប ដឹក នាំដោយលោក សេង លៀង បានសហការជាមួយកំលំាងអាវុធហត្ថស្រុកជ័យសែន បានស្ទាក់ឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក Fuso ព៏ណស ពាក់ផ្លាកលេខ បាត់ដំបង 3A-0702 ។ ស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ បានដឹកឈើអារប្រភេទលេខ១(ស្រឡៅ,ឈ្លីក) និងប្រភេទលេខ២(ឈើទាល) សរុបចំនួន៣៥៩សន្លឹក/ដើមស្មើនឹង ១០,៩៧១ (ដប់ម៉ែត្រត្រីគុណ ប្រាំបួនរយចិតសិបមួយ) ដោយប្រើប្រាស់រូបភាពឈើថ្មីបន្លំធ្វើជាឈើផ្ទះចាស់ដោយមានអ្នកបើកបរឈ្មោះ ទូច ទី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិហួចកើត ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម ។បច្ចុប្បរថយន្តរួមទាំងវត្ថុតាងត្រូវបានធ្វើយកមករក្សារទុកនៅនាយផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប ដើម្បីដើម្បីធ្វើការវាស់វែងនឹងចាត់ការទៅតាម ផ្លូវច្បាប់។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com