ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អភិបាលស្រុកឆែបបញ្ជាមន្រ្តីពាក់ព័ន្ធចុះពិនិត្យការឈូសឆាយដីព្រៃដោយចាប់បានគ្រឿងចក្រ១គ្រឿង

អភិបាលស្រុកឆែបបញ្ជាមន្រ្តីពាក់ព័ខេត្តព្រះវិហារ : ក្រោយទទួលបទបញ្ជាពីសំណាក់លោកអភិបាលស្រុក ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ខ្ញុំបាទបានចូលរួមកិច្ចប្រជុំ នៅផ្នែករដ្ឋបាលព្រៃឈើឆែប ស្តីពីការកាប់រុករានឈូសឆាយដីព្រៃ ក្នុងដែនព្រៃអចិន្ត្រៃយ៍របស់រដ្ឋ ដឹកនាំដោយលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារដោយមានការចូលរួម លោកនាយ នាយរងផ្នែករដ្ឋបាលព្រៃឈើឆែប លោកនាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ+ម្លូព្រៃ លោកនាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន លោកនាយករងរដ្ឋបាល លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក លោកជំទប់ទីមួយឃុំឆែបមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប។ ក្រោយពីបញ្ចប់កិច្ចប្រជុំ ក្រុមការងារបានចុះទៅដល់ទីតាំងដែលមានកាប់រានដីព្រៃនៅទួលអូរសុក្រម ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានចំណុចនិយាមការ៖

1- 539327-1515674
2- 539435-1515691
3- 539551-1515912
4- 539792-1515916
5- 540130-1515897
6- 540105-1515757
7- 539526-1515357
8- 539450-1515296
9- 539284-1515296
10- 539244-1515427
11- 539236-1515666
12- 539327-1515674 ឃើញថាមានការកាប់រានឈូសឆាយព្រៃក្នុងដែនព្រៃអចិន្ត្រៃយ៍របស់រដ្ឋពិតប្រាកដមែនដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដោយពុំឃើញមានជនណាម្នាក់នៅទីនោះឡើយ។ នៅក្នុងការចុះយុទ្ននាការនេះផងដែរក្រុមការងារក៏បានដកហូតរណាយន្តបានចំនួន០១គ្រឿងពណ៌ស្លាទុំ លេខសម្គាល់ 1367777444។ ចំពោះលទ្ធផលទំហំដីព្រៃដែលមានការកាប់រានដីព្រៃខាងលើជំនាញរដ្ឋបាលព្រៃឈើកំពុងកសាងផែនទី និងស្រាវជ្រាវរកជនល្មើសដើម្បីចាត់ការតាមនីតិវិធី(ច្បាប់ព្រៃឈើ)។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com