ខេត្តព្រះវិហារ : ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក សុខ សាន្តតារ៉ា អភិបាលនៃគណៈអភិបាលស្រុកឆែប បានដឹកនាំកិច្ចប្រជុំ ស្ថិតក្នុងឃុំកំពង់ស្រឡៅពីរ ដោយមានការចូលរួម ពីនាយករដ្ឋបាលស្រុក ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ មេឃុំ ក្រុមប្រឹក្សាឃុំកំពង់ស្រឡៅពីរ មេភូមិ និងសហគមន៍ព្រៃឈើព្រះព្រលាន។
កិច្ចប្រជុំនេះបានផ្ដោតលើខ្លឹមសារចំនួន៤គឺ ៖
១-កំណត់ដីកប់ខ្មោចសម្រាប់ឃុំកំពង់ស្រឡៅពីរ
២-កំណត់ដីចាក់សំរាម
៣-ណែនាំដល់សហគមន៍ អោយយកចិត្តទុកដាក់ខ្ពស់ទៅលើអនាម័យចំណីអារហារ ទីកន្លែងតូបលក់ និងអ្នកលក់ ពិសេសការរក្សានូវតម្លៃសមរម្យ មិនអោយឡើងថ្លៃ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។
៤-ការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ និងហាមមិនអោយអាជ្ញធរភូមិ ឃុំ ចេញលិខិតបញ្ជាក់កម្មសិទ្ធិលើដីព្រៃ។
លោក សុខសាន្ត តារ៉ា អភិបាល ស្រុក ឆែប បានសូមសំណូមពរ អោយប្រជាពលរដ្ធទាំងអស់ចូលរួម អនាម័យ នឹងរក្សារនូវតម្លៃ គ្រប់មុខទំនិញទាំងអស់អោយបានសមរម្យ នឹងអោយ ចេះស្រលាញ់បរិស្ថាន នឹង រក្សារសុខសុវត្តិភាព សន្តិភាព ទាំងអស់គ្នាផងដែរ។