ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ភ្នំបាណង់ក្នុងស្រុករតន:មណ្ឌលត្រូវបានឈ្មួញកាយរាបដល់ដីដោយសាលោកចៅហ្វាយស្រុកអនុញ្ញាតិដោយគ្មានច្បាប់ទម្លាប់

ខេត្តបាត់ដំបង÷សកម្មភាពឈ្មួញកាយភ្នំបាណង់នេះលោកឥន្ទ.សៅរិទ្ធចៅហ្វាយស្រុករតន:មណ្ឌលបានឆ្លើយប្រាប់អ្នកសារពត៌មាននៅរសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២០នេះថាលោកមិនបានសុំច្បាប់ទៅណាទេព្រោះលោកបានដាក់អោយក្រុមហ៊ុនហុង.ឆាយកាយយកទៅធ្វើផ្លូវ២ខ្សែក្នុងឃុំតាមរយះមូលិធិឃុំ។តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំខាងលើនេះបានបង្ហើបប្រាប់អោយដឹងថាភ្នំបាណង់គឺជាភ្នំមួយដែលសំបូរទៅដោយព្រៃឈើធម្មជាតិចម្រុះតូចធំគួអោយគយគន់ហើយវាមានផលប្រយោជន៍ទប់ខ្យល់បានមួយចំណែកហើយក៏ជាភ្នំមួយដែលមានឈ្មោះបោះសំឡេងតាមរយះបទចម្រៀងរបស់អធិរាជសម្លេងមាសសិុន.សីុសាម៉ុតផងដែរក្នុងទឹកដីអាណាចក្រខេត្តបាត់ដំបង។
ឆ្លើយតបទៅនឹងសម្តីរបស់លោកចៅហ្វាយស្រុករតន:មណ្ឌលលោកអ៊ាន.មាឃប្រធានមន្ទីររ៉ែនិងថាមពលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់អោយដឹងនៅថ្ងៃទី១៦ខែកក្កដានេះដែរថារឿងកាយភ្នំបាណង់នេះលោកមិនបានដឹងទេហើយលោកនឹងអោយមន្ត្រីរបស់លោកចុះទៅពិនិត្យមើលបើសិនដូចអ្នកសារពត៌មានផ្តល់ដំណឹងមែនលោកនិងអោយបញ្ឈប់សកម្មភាពនេះជាបន្ទាន់។
បើទោះជាយ៉ាងណាប្រជាពលរដ្ឋជាច្រើនបានសំណូមពរដល់អាជ្ញាធរខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធជួយពិនិត្យនិងទប់ស្កាត់ទៅលើក្រុមឈ្មួញដែលកំពុងធ្វើអាជីវកម្មទន្រ្ទានភ្នំដែលជាសម្បត្តិសាធារណះអោយបានទាន់ពេលវេលាផងបើមិនដូច្នោះលោកអភិបាលស្រុករូបនេះនិងបណ្តោយអោយឈ្មួញកាយតាមអំពើចិត្តដោយគ្មានការឯកភាពពីថ្នាក់ខេត្តឬថ្នាក់មន្ទីរពាក់ព័ន្ធក្នុងខេត្តនោះឡើយ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com