ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើមេមាន់ជល់ មានរិទ្ធិអំណាចប៉ុណ្ណា បានជាប៉ូលីសខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្រ្កាបមិនរាងចាលសោះចឹង ?

រាជធានីភ្នំពេញ : បន្ទាប់ពីការបង្រ្កាបហាក់ក្តៅគគុក របស់ប៉ូលីសនៃអធិការនគរបាលខណ្ឌមានជ័យ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ ទៅលើក្រុមញៀនល្បែងមាន់ជល់ បៀ អាប៉ោង ស៊ីសងខុសច្បាប់១កន្លែង ស្ថិតនៅផ្លូវឌួងហៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២៧នាក់ ក្នុងនោះមានអ្នកកាសែតចំនួន១៣នាក់ ក្រៅពីនោះជាកម្មករ និងអ្នករត់ម៉ូតូប៉ុណ្ណោះ តែដោយឡែកក្រុមពាក់ព័ន្ធនឹងការបើកអោយមានសៃវៀនប្រជល់មាន់នេះ ប៉ូលីសចាប់មិនបាន គេមិនដឹងថាមកពីមូលហេតុអ្វីនោះទេ ?

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះវាហាក់មិនចំលែក រឺ ក្រុមញៀនល្បែងទាំងនេះ ពិសេសក្រុមបើកសៃវៀនជល់មាន់ មិនខ្លាចប៉ូលីស រឺច្បាប់អ្វីនោះ ទើបពួកគេ ត្រលប់មកបើកលេងវិញ នៅទីតាំងក្រោយរោងចក្រស៊ីម៉ង់ ស្ថិតនៅផ្លូវឌួងហៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយមានមេការមើលផ្លូវនិងជាក្រុមដដែល តែគ្រាន់គេដូរមេការធំចេញប៉ុណ្ណោះ ។

ប្រជាជនពលរដ្ឋ លក់ដូរម្តុំនោះបាននិយាយថា ពួកគេបានមកបើកទីតាំងដដែលនេះ មិនក្រោមកន្លះខែនោះទេ ហើយប្រហែលសប្តាហ៍ក្រោយគេ នឹងដូរទីតាំងមកផ្លូវលើវិញ ពោលគឺ គេតែងផ្លាស់ប្តូរទីតាំងម្តងនៅក្នុង និង ម្តងនៅក្រៅ ហើយអ្នកលេងតែងផ្ញើម៉ូតូ កង់បី និងឡាន នៅខាងក្រៅ សៃវៀន ។

ប្រជាពលរដ្ឋបានលើកឡើងថា កន្លែងនេះលេងកាន់ឆ្នាំមកហើយ គឺអាចខ្លាំង
រឺមានអំណាច ដូចនៅអរិយក្សត្រចឹង ទាល់សម្តេចតេជោហ៊ុនសែន បញ្ជា ទើបអាចបង្រ្កាបនិងចាប់បានមេក្លោងនៅទីនោះបាន ។ ប្រជាពលរដ្ឋចាំមើលថាទីតាំងល្បែងខុសច្បាប់១នេះ ខ្លាំងដល់ពេលណា រឺមួយក៏ត្រូវលេងល្បែងស្ពិនភ្នែកតទៅទៀត ?

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com