ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីបញ្ចុះបឋម​សិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក នៃអធិការដ្ឋាននគរបាល​ក្រុងស្វាយរៀង​ .

(ខេត្តស្វាយរៀង​)៖ ព្រឹកថ្ងៃទី ២០​ ខែកក្កដា​ ឆ្នាំ២០២០​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក នៃនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ។ ដោយមានការអញ្ជើញចូលរួមពីលោក​ លោកស្រីប្រធានមន្ទីរ អង្គភាព​នានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង លោកអធិការ​នគរបាល​ក្រុង លោក លោកស្រីអធិការរងនគរបាលក្រុងស្វាយរៀង លោក លោកស្រីក្រុមប្រឹក្សាសង្កាត់គយត្របែក និង​នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ក្នុងក្រុងស្វាយរៀង ។

​ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក​ ដែលធ្វេី​
ពិធីបញ្ចុះបឋមសិលាសាងសងនាពេលនេះគឺ​ជាអំណោយ​ដ៏ថ្លៃថ្លា​របស់ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ នឹងត្រូវកសាងពីបេតុងដែលមានទំហំ១៥,២០x ៦ម៉ែត្រ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ។

ឯកឧត្ដមអភិបាលខេត្តក៏បានបញ្ជាក់ថាអំណោយ ទាំងនេះគ្រាន់តែអាចជួយសម្របសម្រួលការខាតរបស់បងប្អូនបានមួយរយៈពេលប៉ុណ្ណោះ ហើយរដូវវស្សាបានឈានចូលមកដល់ត្រូវរួសរាន់ត្រៀមលក្ខណៈបង្កបង្កើនផល ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះឡើយ បើទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ដើម្បីការពារអាយុជីវិតសម្រាប់ខ្លួនឯង និងក្រុមគ្រួសារកុំឱ្យមានឆ្លងមេរោគកូវីដ១៩ នេះឲ្យសោះ ក្នុង ការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយរាជរដ្ឋាភិបាលយើង ។

​ ក្នុងឱកាសនោះដែរឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ក៏បានធ្វើការ​សំណេះសំណាល​សាកសួរសុខទុក្ខ​ ​និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០​ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១៥គីឡូក្រាម សាប៊ូម្សៅ ០១កញ្ចប់ ទឹកស៊ីអ៊ីវ ០១យូ សាប៊ូដុសខ្លួន ០១ដុំ ម៉ាស់ចំនួន ១០ សារ៉ុង ០១ និងថវិកា ២​ ម៉ឺនរៀល​ ព្រមទាំងឧបត្ថម្ភ​ដល់ក្រុមប្រឹក្សាសង្កាត់​ ចៅសង្កាត់​ ពេទ្យមណ្ឌលសុខភាព មេភូមិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក កម្លាំងប្រជាការពារ​ ក្នុងម្នាក់ៗថវិកា ៥​ ម៉ឺនរៀល​ និងឧបត្ថម្ភអង្ករចំនួន ១០០​គីឡូក្រាម ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក ។ ដោយ=សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com