ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កសិករថារបរចិញ្ចឹមក្រពើក្នុងស្ថានភាពទីផ្សារជួបវិបត្តិកូវីដ.១៩ក៏នៅតែមានដំណើរការល្អដដែល

ខេត្តបាត់ដំបង÷នៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០នេះលោកហេង.ខុនជាប្រជាពលរដ្ឋចំណូលថ្មីរស់នៅក្នុងភូមិស្លាកែតក្រុងបាត់ដំបងបានរៀបរាប់ឲ្យដឹងថានៅ:ការសម្រេចចិត្តចាប់យកមុខរបរចិញ្ចឹមសត្វក្រពើដំបូងនេះគឺជារបរបន្តវេនពីឳពុករបស់លោកបែបលក្ខណះគ្រួសារនៅលើផែបឹងទន្លេសាប។លោកថាក្រោយមកលោកក៏បានកែប្រែទីតាំងពីការចិញ្ចឹមពីលើផែដែនទឹកមកចិញ្ចឹមនៅតំបន់ដែនគោកវិញ។ហើយក្នុងដំណាក់កាលចិញ្ចឹមផ្តាច់មុខផ្ទាល់ខ្លួនរបស់លោកពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានលក្ខណះល្អប្រសើរជាមួយនឹងភាពជោគជ័យរបស់លោកជាង៣០ឆ្នាំមកនេះក៏ជាកម្លាំងចិត្តបានជម្រុញឲ្យលោកពង្រីកទំហំកសិដ្ឋានបង្កើនចិញ្ចឹមក្រពើបន្ថែមទៀតដែលមានសត្វក្រពើប្រភេទធំមានរហូតដល់ជាង១០០០ក្បាលក្នុងនោះក្រពើមេមានចំនួនជាង៧០០ក្បាលនិងក្រពើឈ្មោលមានចំនួន៣០០ក្បាល។
លោកបន្តថា:បច្ចុប្បន្នលោកបានចិញ្ចឹមតាមរបៀបភ្ញាស់លក់កូនវាបានហុចផលក្នុងមួយសារស្មើនិងមួយឆ្នាំក្រពើមេមួយក្បាលពងបានចាប់ពី២០ដល់៣០ក្បាលហើយក្នុងមួយឆ្នាំលោកទទួលបានកូនក្រពើសរុបចាប់ពី៩០០០ទៅដល់១០០០០ក្បាល។ចំពោះកូនក្រពើដែលបានហុចផលទាំងអស់ក៏ទទួលបានទីផ្សារធំទូលាយផងដែរលោកមិនបារម្មនោះទេដោយសាមានម៉ូយបញ្ជាទិញអស់ភ្លាមៗមិនដែលសល់នោះទេ។ចំពោះតម្លៃលើទីផ្សារវិញកូនក្រពើមួយក្បាលលក់បានតម្លៃចាប់ពី២២ទៅ២៣ដុល្លាអាមេរិកក្នុងនោះទូទាត់សេវាកម្មករនិងការចំណាយលើនុយឬចំណីរាប់សិបតោនក្នុងមួយឆ្នាំៗអាចផ្តល់ប្រាក់ចំណូលបានច្រើនសមរម្យបានផ្លាស់ប្តូកម្រិតជីវភាពគ្រួសាររបស់លោកឲ្យប្រសើរឡើងជាបន្តបន្ទាប់ក្នុង១ឆ្នាំៗ។
លោកបន្តថា:បើទោះបីនាពេលបច្ចុប្បន្ននេះមានទីផ្សារទើបតែបានល្អឡើវិញក្តីក៏បានជួបវិបត្តិខ្លះដែរខណះវិបត្តិសេដ្ឋកិច្ចពិភពលោករយះពេល៣ឆ្នាំចុងក្រោយនេះបានធ្វើឲ្យទីផ្សារក្រពើធ្លាក់ទាបយ៉ាងខ្លាំងដែលមិននឹកស្មានដល់រហូតដល់ដើមឆ្នាំ២០២០កន្លងទៅនេះកូនក្រពើចាប់ផ្តើមលែងមានទីផ្សារលក់ដោយបង្ខំកូនក្រពើមួយក្បាលលក់បានតម្លៃត្រឹមតែជាង១ដុល្លាអាមេរិកប៉ុណ្ណោះធ្វើឲ្យប្រជាពលរដ្ឋអ្នកចិញ្ចឹមដែលធ្លាប់ជោគជ័យបែរជាខកចិត្តព្រោះបង់ខាតថវិការជាច្រើនទូទាត់តែលើសេវាកម្មករនិងចំណីក៏មិនរួចខ្លួនផង។លោកថាចុងក្រោយពួកលោកក៏បានអំពាវដល់ក្រសួងឬមន្ទីរដែលពាក់ព័ន្ធទាំងអស់ជួយជំរុញនិងជួយរកទីផ្សារឲ្យពួកគាត់ផងពុំនោះទេប្រជាពលរដ្ឋអាចប្រឈមនឹងការបាត់បង់ប្រាក់ចំណូលឬក៏បោះបង់មុខរបរបុរាណខាងលើនេះជាក់ជាមិនខាន។
ពាក់ព័ន្ធនឹងមុខរបរខាងលើលោកជួង.សុភានាយខណ្ឌជលផលបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷បច្ចុប្បន្នក្នុងខេត្តបាត់ដំបងប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមក្រពើមានកសិដ្ឋានសរុបចំនួន៤៤ក្នុងនោះកសិដ្ឋានចិញ្ចឹមរបស់រដ្ឋមានចំនួន០១ទីតាំងនិងកសិដ្ឋានចិញ្ចឹមឯកជនមានចំនួន៤៣ទីតាំង។លោកថាចំពោះតម្លៃក្នុងទីផ្សារធ្លាក់ទាបមានកត្តាច្រើនពាក់ព័ន្ធដូចជាបញ្ហាកូវីដ.១៩បញ្ហាទីផ្សារប្រទេសថៃបិទរោងចក្រផលិតចំណីអាហារបណ្តោះអាសន្ននិងមួយផ្នែកទៀតដោយសារបញ្ហាទំនាក់ទំនងទីផ្សារធំក្រៅប្រទេសរវាងប្រទេសវៀតណាមនិងប្រទេសចិនតែបច្ចុប្បន្នអ្នកចិញ្ចឹមមានសន្ទុះទីផ្សារល្អឡើងវិញហើយ៕សៅ សារិទ្ធ

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com