ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ដើរជីកទំពាំងកេះ១រណ្តៅខំតែអរស្មានកំណប់ទាល់តែជីកចំធ្លាយកេះទើបភ្ញាក់ផ្អើលប្តឹងដល់សមត្ថកិច្ច

ខេត្តបាត់ដំបង÷គ្រាប់កាំភ្លើងប្រភេទk477ជាច្រើនកេះត្រូវបានប្រជាកសិករប្រទះឃើញខណះដែលកសិកររូបនេះបានដើរជីកទំពាំងតាមបន្ទាន់ព្រំដែនកម្ពុជា.ថៃក៏ប្រទះឃើញតែម្តងហើយស្មានតែកំណប់ខំត្រេកអរដល់ពេលជីកចំកេះធ្លាយទើបមានការភ្ញាក់ផ្អើលរាយការណ៍ដល់សមត្ថកិច្ចតែម្តង។សមត្ថកិច្ចបានអោយដឹងថាការប្រទះឃើញគ្រាប់របស់កសិករនេះបានកើតឡើងកាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០វេលាម៉ោង១៣:៣០នាទីនៅចំណុចក្រុមទី៦ភូមិស្រឡៅជ្រុំឃុំសិរីមានជ័យស្រុកសំពៅលូនខេត្តបាត់ដំបង។
សមត្ថកិច្ចបន្តអោយដឹងថាប្រជាពលរដ្ឋដែលជាអ្នកប្រទះឃើញកេះគ្រាប់មានឈ្មោះប៊ូ.ម៉ៅភេទប្រុសរស់នៅភូមិឃុំខាងលើខណះដែលគាត់បានដើរជីកទំពាំងតាមមាត់អូរព្រំដែនកម្ពុជា.ថៃក៏បានប្រទះឃើញគ្រាប់កាំភ្លើងប្រភេទK477ចំនួន១៩០០គ្រាប់(ខូចគុណភាព)ផលិតនៅប្រទេសចិន។ក្រោយពីសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីកសិករសមត្ថកិច្ចជំនាញនគរបាលប៉ុស្តិ៍សេរីមានជ័យក៏បានចុះទៅពិនិត្យបានសន្និដ្ឋានថាគ្រាប់ទាំងនេះបានខូចគុណភាពហើយ។បច្ចុប្បន្នសមត្ថកិច្ចបានយកគ្រាប់ទាំងនេះមករក្សាទុកនៅកន្លែងអធិការដ្ឋានគរបាលស្រុក៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com