ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អង្គភាពរដ្ឋាករទឹកគំរូខេត្តបាត់ដំបងផ្តល់បច្ចេកទេសដល់អាជីវករផ្គត់ផ្គង់ទឹកស្អាតឯកជនជិត១០០នាក់មកពីខេត្តចំនួន០៩

ខេត្តបាត់ដំបង÷ដើម្បីអោយទឹកស្អាតកាន់តែមានគុណភាពប្រកបដោយស្តង់ដាអាណាម័យខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទៅបានជំរុញអោយក្រុមអាជីករផ្គត់ផ្គង់ទឹកស្អាតឯកជនជិត១០០នាក់មកពីបណ្តាខេត្តចំនួន០៩មកស្វែងយល់ដកស្រង់បច្ចេកទេសពីអង្គភាពរដ្ឋាករទឹកដែលឈានមុខក្នុងខេត្តបាត់ដំបងដើម្បីយកទៅអនុវត្តន៍។នៅក្នុងឱកាសធ្វើបទបង្ហាញនៅថ្ងៃទី២២ខែកក្តដាឆ្នាំ២០២០កញ្ញាសេង.សុរ័ត្នអនុប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបងទទួលបន្ទុកការងារផ្នែកផលិតកម្មនិងផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងបានបង្ហាញពីចំណុចធំៗជាច្រើនពិសេសលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រងទឹកស្អាតដែលបាត់បង់។ដំបូងឡើយទឹកស្អាតដែលបានលេចជ្រាបបាត់នៅក្នងដីប្រមាណជាជាង៥០%ប៉ុន្តែបច្ចុប្បន្នការបាត់បង់ខាងលើនេះបានថយចុះនៅត្រឹមតែ៨%ប៉ុណ្ណោះគិតទាំងការប្រើប្រាស់លើសេវាសាធារណះផ្សេងៗបូកទាំងការប្រើប្រាស់លើរថយន្តពន្លត់អគ្គិភ័យផងដែរ។
តំណាងអង្គភាពរដ្ឋាករទឹកស្អាតបាត់ដំបងរូបនេះបន្តថា÷ទន្ទឹមនិងការពង្រីកបណ្តាញទឹកស្អាតក្នុងតំបន់សេវាផ្គត់ផ្គង់បានទូលំទូលាយស្របទៅតាមសមត្ថភាពនៃផែនការហើយអង្គភាពបានពង្រឹងក្រុមការងារប្រចាំការរុករកទឹកធ្លាយពេលយប់ពេលថ្ងៃនិងតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំដើម្បីទឹកស្អាតធានាបាននូវយ៉ាងប្រណិតមុននឹងបញ្ជូនឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ប្រចាំថ្ងៃ។លោកសុខ.សាមឌីនាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបានលើកឡើងដែរថា÷កម្មសិក្សារវាងសមាជិកក្នុងសមាគមទឹកស្អាតឯកជនជួបជាមួយអង្គភាពរបស់រដ្ឋដែលដើរលំដាប់ឈានមុខនេះបានបង្កើនទំនាក់ទំនាក់ទំនងរវាងសមាជិកជាមួយនិងថ្នាក់ដឹកនាំសមាគមនិងរវាងសមាជិកនឹងសមាជិកកាន់តែស្និតស្នាលស្វែងយល់ពីបញ្ហាប្រឈមក៏ដូចជាដំណោះស្រាយថែមទាំងបានចែករំលែកចំណេះដឹងនិងបទពិសោធន៍លើអាជីកម្មផ្គត់ផ្គង់ទឹកស្អាតផងដែរ។
នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបានបន្តថា÷គម្រោងខាងលើនេះកំពុងបន្តអន្តវត្តនៅទូទាំងប្រទេសផងដែរម៉្យាងទៀតប្រសិនបើអាជីករណាមួយមានបញ្ហាសមាគមនិងជួយរិះរកវិធីដោះស្រាយជូនធ្វើយ៉ាងណាសម្រេចតាមគោលនយោបាយប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ទូទាំងប្រទេសស្របតាមអនុសាសន៍របស់សម្តេចតេជោហ៊ុន.សែននាយករដ្ឋមន្ត្រីដែលសម្តេចតែងបានលើកលើកឡើងកន្លងមក៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com