+ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២០ មូលនិធិទូរទស្សន៍ ព្រះនរាយណ៍ បានទទួលថវិកា ចំនួន ១លានរៀលបន្ថែម ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដើម្បីតំកល់ថវិកាសំរាប់ជួយដល់ជនរងគ្រោះដោយសារជាន់មីន។
នេះជាលើកទី២ហើយ ដែលមូលនិធិទទួលថវិកា ពីលោក ហែម ដារិទ្ធិ (សរុបចំនួន២លាន) បន្ទាប់ពីមូលនិធិ នេះត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២៣ ឧសភា ២០២០ កន្លងមកនោះ ។
សូមបញ្ជាក់ថា រយៈពេល២ខែ មកនេះមូលនិធិបានឧបត្ថម្ភ ដល់ជនរងគ្រោះ ចំនួន៦នាក់ ក្នុងនោះ៣នាក់របួស មានស្រាល មានធ្ងន់ និង រងគ្រោះដល់ជីវិត មានចំនួន៣នាក់ ។ ៥នាក់ បានរងគ្រោះនៅក្នុងទឹកដីបាត់ដំបង និង១នាក់ទៀត នៅខេត្តបន្ទាយមានជ័យ ។
តំណាងអោយមូលនិធិទូរទស្សន៍ ព្រះនរាយណ៍ ខ្ញុំបាទ ព្រហ្ម ឥន្រ្ទ សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់ លោក ហែម ដារិទ្ធិ និង បណ្តាសប្បុរសជនផ្សេងទៀត ដែលកន្លងមក បានជួយដល់ជនរងគ្រោះដោយសារជាន់មីន នាពេលកន្លងមក ៕