ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង

ខេត្តបាត់ដំបង:នៅព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២០នេះនៅសាលាខេត្តបាត់ដំបងមានបើកពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីវប្បធម៌និងវិចិត្រសិល្ប:ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្តលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការនិងគណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោក.លោកស្រីអភិបាលរងខេត្តនាយកនាយករងរដ្ឋបាលខេត្តលោកប្រធានអនុប្រធានមន្ទីរអង្គភាពលោកអភិបាលអភិបាលរងក្រុងស្រុកនិងមន្ត្រីក្រោមឱវាទមន្ទីរវប្បធម៌និងសិល្បៈខេត្តជាច្រើនរូបផងដែរ ។
លោកងួន.រតនៈបានថ្លែងកោតសរសើរចំពោះកិច្ចការងារដែលមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបានជួយអភិរក្សនិងអភិវឌ្ឍន៍លើវិស័យសម្បត្តិវប្បធម៌ជាតិនិងសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីនាពេលកន្លងមក។ជាពិសេសលោកក៏បានផ្តាំផ្ញើដល់លោកគឹម.សោភណ្ឌដែលបានប្រកាសចូលកាន់មុខតំណែងថ្មីត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អនិងមានកិច្ចសហការណ៍ជាមួយមន្ទីរនានាជុំវិញខេត្ត។លោកគឹម.សោភណ្ឌដែលជាប្រធានមន្ទីរទើបប្រកាសចូលកាន់មុខតំណែងថ្មីបានធ្វើសេចក្តីប្តេជ្ញាចិត្តចំពោះមុខគណៈអធិបតីនិងអង្គពីធីដោយខិតខំប្រឹងប្រែងអនុវត្តខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចរបៀបរបបការងារដើម្បីសំដៅលើកកម្ពស់ប្រសិទ្ធិភាពការងារប្រកបដោយតម្លារភាពសមភាពនិងឈានទៅរកសមធម៌ឱ្យបានកម្រិតខ្ពស់បំផុតបន្តទៀត។
លោកជំទាវភឿង.សកុណាបានថ្លែងសំណេះសំណាលក្នុងពិធីនោះថាសម្រាប់ខេត្តបាត់ដំបងគឺជាខេត្តមួយដែលសំបូរទៅដោយប្រពៃណីវប្បធម៌និងប្រវត្តិសាស្រ្តជាច្រើននិងជាខេត្តមួយដែលមានសក្តានុពលផ្នែកវប្បធម៌ទេសចរណ៍និងប្រវត្តិសាស្ត្របន្ទាប់ពីខេត្តសៀបរាមផងដែរ។បានបញ្ជាក់បន្តថាខេត្តបាត់ដំបងជាទឹកដីសំបូរបែបដែលមានប្រាសាទបុណ្យតូចធំនិងមានអាយុកាលច្រើនឆ្នាំមកហើយជាពិសេសស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពានដែលស្ថិតនៅក្នុងស្រុករតនមណ្ឌលដែលជាស្ថានីយបុរេប្រវត្តិសាស្ត្រមានអាយុកាលរាប់រយម៉ឺនឆ្នាំនិងការរស់នៅរហូតទៅដល់៣ជំនាន់ផងដែរ។លោកជំទាវក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មីដែលទើបបានប្រកាសតែតាំងថ្មីខិតខំឱ្យអស់នូវកម្លាំងកាយនិងជំនាញរបស់ខ្លួនឲ្យល្អដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តនិងមន្ទីរជំនាញនានាពាក់ព័ន្ធក្នុងខេត្តមេត្តាជួយថែរក្សាអភិរក្សវត្ថុបុរាណប្រសាទបុរាណផ្ទះបុរាណ ជាបិតិកភ័ណ្ឌជាតិជាដើមផងដែរ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com