ខេត្តបាត់ដំបង÷ប្រជាពលរដ្ឋម្នាក់បានយកគ្រាប់ប្រភេទAkចំនួន០២កេះដែលខ្លួនប្រទះឃើញមកសម្ងំដុំយកសំបកកន្ទុះលក់អេតចាយមិនព្រមរាយការណ៍អោយសមត្ថកិច្ចដឹងទាល់តែដុំរួចខ្លះទើបប្តឹងមេភូមិអោយប្រាប់សមត្ថកិច្ច។សមត្ថកិច្ចបានអោយដឹងថានៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២០នេះនៅវេលាម៉ោង១០:០០នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តាបានទទួលគ្រាប់កាំភ្លើងAKចំនួន៧២៩គ្រាប់,រំសេវកន្លះកំប៉ុងនិងក្បាលគ្រាប់កាំភ្លើងAKចំនួន៧៥០គ្រាប់ពីប្រជាពលរដ្ឋម្នាក់ដែលគាត់បានយកសំបកកន្ទុះទៅលក់អោយអ្នកទិញអេតចាយអស់។
សមត្ថកិច្ចបន្តថាប្រជាពលរដ្ឋដែលបានយកគ្រាប់ទៅដុំលក់អេតចាយមានឈ្មោះសែម.សានភេទប្រុសអាយុ៤១ឆ្នាំមានទីលំនៅភូមិអូរឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបងខណះដែលគាត់បានប្រទះឃេីញគ្រាប់ទាំងអស់ខាងលើនៅពេលដែលគាត់ទៅជីករ៉ែមាសនៅចំណុចអូរសិប្បកម្មស្ថិតក្នុងភូមិថ្នល់បត់ឃុំអូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងកាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២០វេលាម៉ោងប្រហែល១៥:០០នាទី។ក្រោយពីគាត់បានប្រទះឃើញគ្រាប់ចំនួន០២កេះនេះគាត់ក៏បានយកមករក្សាទុកនៅផ្ទះរបស់គាត់បន្ទាប់មកគាត់បានកាច់យកសំបកសន្ទុះយកទៅលក់អេតចាយអស់ចំនួន៧៥០គ្រាប់នៅសល់តែក្បាលគ្រាប់និងរំសេវកន្លះកំប៉ុងប៉ុណ្ណោះ។ហើយគ្រាប់ដែលនៅសល់ចំនួន៧២៩គ្រាប់ទៀតគាត់បានរក្សាទុករហូតដល់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២០ទើបគាត់រាយការណ៍ជូនលោកមេភូមិនិងបានប្រគល់ជូនសមត្ថកិច្ចយើងតែម្តង៕សៅ សារិទ្ធ