សៀមរាប ៖ •ប្រជាពលរដ្ឋចំនួន២២៩ គ្រួសារ នៅស្រុកវ៉ារិនខេត្តសៀមរាប ដង្ហោយសុំកិច្ចអន្តរាគមន៍ពីសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រី ឲ្យជួយដល់ពួកគាត់ ដោយមានមន្ត្រីយោធាមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ កំពុងតគំរាមកំហែងរំលោភយកដីស្រែចំការរបស់ពួកគាត់។
យោងតាមប្រភព ពីប្រជាពលរដ្ឋនិង ពាក្យបណ្ដឹង របស់ប្រជាពលរដ្ឋ រស់នៅភូមិសែនជ័យ ឃុំកន្ទួតស្រុកស្វាយលើ ស្ថិតក្នុងភូមិ ពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានលើកឡើងថា មានមន្រ្តីយោធា ដែល មានអំណាច ពី លើបញ្ជារ អោយធ្វើសកម្មភាព រំលោភបំពារបំពាន ផលដំណាំនឹងដីរបស់ពួកគាត់ ស្ថិតនៅចំណុច អូរទី៤ អូត្រាច អូគគី ត្រពាំងត្រីដៀប អូរតាអង សរុបចំនួន១,៥៣១ ហិកតា ដែលពួកគាត់បានកាប់ឆ្ការ តាំងពីឆ្នាំ២០០២ រហូតដល់ ២០១៥ មកម្ល៉េះ។ ប្រាំឆ្នាំក្រោយនេះស្រាប់តែមានមន្ត្រីយោធា គឺ ឯកឧត្តម (ពៅហេង)នឹងលោក ឧត្តមសេនីយ៍ត្រី(អៀមសំ អូន)នេះមកហាមឃាត់មិនឲ្យធ្វើស្រែចម្ការនៅលើដីរបស់ពួកគាត់ នោះទេ ថែមទាំង ដុត ផ្ទះ សំបែង របស់ពួកគាត់ ព្រមទាំងបំផ្លាញដំណាំ ជាច្រើន មានដូចជា ,ដំឡូង ,ស្វាយ ស្វាយចន្ទី ,ចេក ,នឹងស្រូវ ជាដើម ។ ថែមទាំងដាក់ ឲ្យកម្លាំងទាហានបិទផ្លូវ ជាច្រើនដំណាក់ទាំងថ្ងៃទាំងយប់មិនអោយឆ្លងកាត់ ព្រមទាំងដាក់គ្រឿងចក្រ ធុនធំ វ៉ៃដីព្រៃ ជាច្រើន ហិចតា ក្នុងដែន ជំរកសត្វ ដោយសេរី មិនមានការ ខ្លាចអ្វីនោះទេ។
••ប្រជាពលរដ្ឋទាំង (២២៩) គ្រួសារ បានបន្ថែមទៀតថា ក្រោយពីមានការហាមឃាត់ពីក្រុមមន្ដ្រីយោធា ពួកគាត់បានដាក់ពាក្យបណ្ដឹង តាមរយៈ លោកមេភូមិមេឃុំ និងលោកអភិបាលស្រុក ជូនទៅ ឯកឧត្តម អភិបាលខេត្តសៀមរាបភ្លាមៗផងដែរ កាលពីជំនាន់ឯកឧត្តម គឹម ប៊ុនសុង នៅជាអភិបាលខេត្ត ក៏ប៉ុន្តែពុំមានការដោះស្រាយនោះទេ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ពួកគាត់ នៅតែបន្តដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ ពីសំណាក់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មនិង សំណង់ ដាក់ចូលទៅទីស្ដីការគណៈរដ្ឋមន្ត្រី និងសុំកិច្ចអន្តរាគមន៍ពី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រី តាមរយៈខុទ្ទកាល័យរបស់សម្ដេច ជួបនឹង លោក គង់ ចំរើន និង ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ទាល់ ហើយ លោក បានសន្យាថា ដោះស្រាយជូនពួកគាត់ទៀតផង។តែរហូតមកដល់ពេលនេះមិនឃើញ មានការដោះស្រាយនោះទេ• •ឯ ទាហាននៅតែបន្តការឈូស ឆាយនិងគ្រប់គ្រងលើដីនោះដដែល។នឹង មិនឲ្យពួកគាត់ចូលអាស្រ័យផលឡើយ។
ជាក់ស្ដែងនៅថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២០នេះ ប្រជាពលរដ្ឋ បានប្រមូលផ្ដុំគ្នាតវ៉ា ទៅលើកងកម្លាំងយោធា ដែលបានយកគ្រឿងចក្រចូលទៅឈូសឆាយលើដីរបស់ពួកគាត់ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។ថែមទាំងហាមឃាត់អ្នកសារព័ត៌មាន មិនអោយចូលយកព័ត៌មានដល់កន្លែងដែលប្រជាពលរដ្ឋប្រមូលផ្ដុំនោះទេ។ រហូតដល់ម៉ោង១២.១៥នាទី មានវត្តមានលោក សាត ពៅ អភិបាលរងស្រុកស្វាយលើ បានសន្យាថា និងដោះស្រាយឲ្យប្រជាពលរដ្ឋ រយៈពេល២ថ្ងៃទៀត ឲ្យប្រជាពលរដ្ឋរត្រលប់ទៅផ្ទះវិញសិន ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋអាស្រ័យផលជាធម្មតា
ជំវិញបញ្ហានេះ ដែរ លោកឧត្តមសេនីយ៍ត្រី អៀម សំអូន នាយរងសេនាធិការយុទ្ធភូមិភាគទី៤ បានបដិសែធ ថា ក្រុមលោកអត់បានទៅ រំលោភបំពារបំពាន ដីរបស់ប្រជាពលរដ្ឋទេ នេះជាការលាបពណ៌របស់មេខ្យល់ ។ ចំនែកខាងលោកក៏បានកំណត់មុខសញ្ញាមេខ្យល់បានហើយ ក្រុមលោកបានបង្កើត គណៈកម្មការរបស់ខេត្ត ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ ដើម្បីធ្វើរបាយការណ៍ ទៅរដ្ឋបាលខេត្ត សុំការឃ្វាលដី ជូនប្រជាពលរដ្ឋ និង ហាមឃាត់ ប្រជាពលរដ្ឋមិនឲ្យចូលទៅតំបន់បាញ់គ្រាប់ពិត របស់យុទ្ធភូមិភាគទី៤ ទៀតនោះទេ។
សម្រាប់លោក ផាន ផលមេភូមិ និងលោក សួង សុពិសិទ្ធ អនុភូមិសែនជ័យ បានឲ្យដឹងថាប្រជាពលរដ្ឋពិតជា បានចូលកាន់កាប់លើដីទាំងនោះ តាំងពីឆ្នាំ២០០២រហូតដល់ឆ្នាំ២០១៥ ពិតមែន ។ តែរយះពេលប្រាំឆ្នាំក្រោយនេះមាន កម្លាំងទាហានមកហាមឃាត់ និងបានបំផ្លាញដំណាំរបស់ពលរដ្ឋ ហើយយកដីទាំងនោះ ទៅដាំដុះរបស់ក្រុមយោធាវិញ។ ប្រជាពលរដ្ឋរងគ្រោះ ចំនួន (២២៩ )គ្រួសារ កំពុងដង្ហោយសុំកិច្ចអន្តរាគមន៍ ពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជា ថ្នាក់ដឹកនាំ គ្រប់ស្ថាប័នគ្រប់ជាន់ថ្នាក់ ឱ្យជួយដោះស្រាយ នឹងវាស់ វែង ចេញនូវ លិខិត ស្របច្បាប់ ឱ្យពួកគាត់បានអាស្រ័យផល លើដីទាំងនេះផង ព្រោះពួកគាត់ ចំនួន(២២៩) គ្រួសារ មិនមានមុខរបរអ្វីធំដំនោះទេ គឺរំពឹងទៅលើ ដីស្រែ ចំការនេះហើយ ដើម្បីចិញ្ចឹមជីវិត ។