ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ធ១គ្រួសារដង្ហើយសុំមេធាវីសម្តេចតេជោជួយរកយុត្តិធ៌ម ខណ:លោកនាយកសាលាអនុវិទ្យាល័យទួលសំរោងម្នាក់រំលោភយកដីគាត់ប្រហែល១០ម៉ែត្រហើយ ប្តឹងអោយតុលាការចេញដីការបង្គាប់អោយចូលខ្លួន……….

(ខេត្តព្រៃវែង) ប្រជាពលរដ្ធ១គ្រួសារមានប្តីឈ្មោះ រុន ធន់ អាយុ៦២ឆ្នាំ មុខរបរកសិករ ប្រពន្ធឈ្មោះ ម៉ៅ ហ៊ន អាយុ៦០ឆ្នាំ មុខរបរកសិករ មានកូន៦នាក់ រស់នៅភូមិពិលា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង បានដង្ហើយយ៉ាងទទូចសុំអោយមេធាវីរបស់សម្រេចតេជោ ហ៊ុន សែន មេត្តាជួយរកយុត្តិធ៌ម ខណ:ដែលដីស្រែគាត់មួយកន្លែងមានប្លង់រឹងចេញដោយមន្ត្រីជំនាញ ហើយត្រូវលោកនាយកសាលាអនុវិទ្យាល័យទួលសំរោងម្នាក់ បានលួចឈួសបង្គោលព្រំដីចាស់ចោលបំបិទភស្តុតាង រួចបោះបង្គោលថ្មរំលោភបំពានយកដីកម្មសិទ្ធរបស់គាត់ប្រហែល១០ម៉ែត្រ ថែមទាំងប្តឹងគ្រួសារគាត់ទៅតុលាការទៀត។ ពលរដ្ធលើកឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា កាលពីសម័យរដ្ធកម្ពុជាឆ្នាំ១៩៨២ រដ្ធអំណាចបានចែកដីអោយគ្រួសារគាត នៅចំណុចភូមិ ឃុំខាងលើ ដើម្បីសម្រាប់បង្កបង្កើនផលដំណាំស្រូវចិញ្ចឹមជីវិតដូចគេដូចឯង ប៉ុន្តែពុំបានដឹងទំហំប្រវែងដីនោះទេ។លុះដល់ឆ្នាំ១៩៩៤រដ្ធបានដកហូតដីពីគ្រួសារគាត់ខ្លះបង្កើតធ្វើសាលារៀនអនុវិទ្យាល័យទួលសំរោងនះ។បន្ទាប់ពីបរិច្ចាកដីអោយរដ្ធសាងសង់ធ្វើរបងសាលារួចរាល់ហើយ នៅសល់ដីប៉ុន្មានគ្រួសារគាត់ក៍ចាប់ផ្តើមធ្វើឬល្ងដូចធម្មតាវិញ។រហូតដល់ឆ្នាំ២០១៦មន្ត្រីជំនាញសុរិយាដីស្រុក ខេត្តបានចុះមកអង្កេតសិក្សាវាស់វែងដី ដើម្បីចេញប្លង់រឹងកម្មសិទ្ធជូនប្រជាជនទូទាំងឃុំ។ពលរដ្ធបន្តថា នៅឆ្នាំ២០១៨ទើបមន្ត្រីជំនាញប្រគល់ប្លង់រឹងអោយប្រជាជន ដោយដីគ្រួសារគាត់មានទំហំទទឹងក្បាលដីប្រវែង២៦.៩៦ ម បណ្តោយប្រវែង១៤៧ម៉ែត្រ សរុបផ្ទៃដី៣៧០៥ម៉ែត្រការ៉េ។ពលរដ្ធទៀតថា បច្ចុប្បន្នចំណុចដីគាត់នេះគេបានកាត់មកភូមិស្នាយបាងវិញ តែដោយសារគ្រួសារគាត់ក្រីក្រជំពាក់លុយគេច្រើន ក៍សម្រេចលក់ដីនេះអោយទៅឈ្មោះ គឹម ណារ៉ាត់ ដើម្បីយកប្រាក់សងបំណុលធនាគារឯកជន បែរលោកនាយកសាលាអនុវិទ្យាល័យទួលសំរោងម្នាក់ឈ្មោះ ជា សាមិត បានបំពានលើប្លង់រឹងកម្មសិទ្ធិរបស់មន្ត្រីជំនាញ លួចឈួសបង្គោលថ្មព្រំដីចាស់ចោលបំបិតភស្ភុតាង ហើយបោះបង្គោលថ្មលោភយកដីគាត់អស់ប្រហែល១០ម៉ែត្រធ្វើតូបដាក់ជួលអោយអ្នកលក់នំចំណីអាហារ១ឆ្នាំ៣០-៤០មុឺនរៀល ដោយអះអាងថាជាដីសាលា មិនបានប្រាប់គាត់ជាម្ចាស់ដីមួយម៉ាត់សោះឡើយ។ពេលឃើញដូច្នេះគ្រួសារគាត់បានទៅជំរាបអាជ្ញាធរឃុំកំពង់សឹង តែគេមិនដោះស្រាយអោយ ក៍រត់ទៅស្រុក ស្រុកក៍បានបញ្ជាអោយលោក នាយកសាលានោះដកបង្គោលចេញវិញអោយអស់ តែលោក ជា សាមិត នេះទទឹងណាស់មិនព្រមដកនោះទេ ធ្វើអោយគ្រួសារគាត់ជួបការលំបាក ចង់បង្កបង្កើនធ្វើស្រូវក៍មិនកើត រីឯចំណូលក៍គ្មានចូល ការប្រាក់ជំពាក់គេចេះតែកើនឡើងច្រើនទៅៗរយ:ពេលប្រហែលជិត២ឆ្នាំ ក៍សុំសួរយោបល់ទៅស្រុក និងឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត បានប្រាប់ថាដីយើងមានប្លង់កម្មសិទ្ធិហើយ យើងដកក៍បានដែរ ហេតុដូច្នេះទើបគ្រួសារគាត់ដកបង្គោលនិងសែងតូបចេញពីរបសខ្លួនដាក់ទៅលើដីសាលាវិញ ចំណែកបង្គោលថ្មដឹកយកទៅដាក់សាលាឃុំតាមសម្រួល មិនមានការបាក់បែកខូចខាតសូម្បីតែបន្តិច។ស្រាប់តែលោក ជា សាមិត នោះប្តឹងគ្រួសារគាត់ទៅតុលាការកោះហៅគាត់លើកទី១ ដោយតុលាការប្រាប់ថា គ្រួសារគាត់បានដុតរោងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃ ត្រូវបង់លុយចំនួន៤ពាន់ដុល្លារ ហើយជាប់គុកទៀត។ឥឡូវតុលាការបានកោះហៅជាលើកទី២ បង្គាប់អោយចូលខ្លួន ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ពីបទធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ចញដោយចៅក្រមសុើបសួរនៃសាលាដំបូងខេត្តព្រៃវែង លោក អ៊ន ប៊ុនលី។ពលរដ្ធបញ្ជាក់បន្ថែមថា បច្ចុប្បន្នចំណុចដីគាត់នេះគេបំបែកភូមិ ស្ថតនៅក្នុងភូមិស្នាយបាង ឃុំកំពង់សឹង បញ្ហានេះដោះដូរនាយកសាលា៣នាក់ហើយ មិនដែលមានទំនាស់រឿងព្រំដីទេ ទើបតែលោក ជា សាមិត មកឡើងកាន់ជានាយកថ្មីនេះទេ មានគំុនិតខូច។ដូច្នេះគ្រួសារគាត់ក្រីក្រណាស់ល្ងិតល្ងង់មិនចះអក្សរ និងគ្មានអ្វីទៅតតាំងក្តីជាមួយគេទេ ណាមួយព្រួយបារម្ភខ្លាចតុលាការឃាត់ខ្លួន សូមសំណូមពរអោយអាជ្ញាធរស្រុក ខេត្ត សម្តេចក្រឡាហោម ស ខេង ជាពិសេស សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយផ្តល់មេធាវីរបស់សម្តេច រកយុត្តិធម៌ជូនគ្រួសារគាត់ផង……………..សម្លេងពលរដ្ធ។ លោក មេភូមិ និងអនុភូមិពិលា ក្នុងនាមអាជ្ញាធរភូមិ ក៍សូមទទួលស្គាល់ថា ដីនេះគឺពិតជាដីស្រែដែលរដ្ធអំណាចចែកអោយគ្រួសារលោកតា រុន ធន់តាំងពីឆ្នាំ១៩៨២ ប្រាកដមែន។ហើយរឿងលោកនាយកសាលាប្តឹងពលរដ្ធគាត់នេះវាអយុត្តិធ៌មណាស់សម្រាប់គ្រួសារគាត់ក្រីក្រជំពាក់បំណុលគេក៍ច្រើន សូមអោយថ្នាក់ដឹកនាំខាងលើឬប្រព័ន្ធអ្នកច្បាប់ ជួយរកយុត្តិធ៌មអោយគ្រួសារគាត់ផង……………សម្លេងមេភូមិ អនុភូមិ។ពាក់ព័ន្ធបញ្ហានេះភ្នាក់ងារយើងមិនអាចទំនាក់ទំនងសូមការបំភ្លឺពីខាងតុលាការខេត្តព្រៃវែងបានទេ៕ ដោយ លាប់ ចាន់

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com