មណ្ឌលគីរី: នៅថ្ងៃទី ៣០ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង២២ លោកងិន សុវិមានប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោកស្រីឧត្តមសេនីយត្រីហួន គឹមហេង ស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកកាន់ ពេញ អធិការក្រុងសែនមនោរម្យ និងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
លោកងិន សុវិមាន បានអប់រំណែនាំដល់ម្ចាស់កាអូខេ ខណៈដែលជំងឺកូវីដ១៩នៅមិនទាន់ធូរស្បើយនៅឡើយ ឧត្តមសេនីយ៍ត្រីហួន គឹមហេងស្នងការរងបានបន្តណែនាំថា: កន្លងមកកម្លាំងជំនាញបានកោះហៅអញ្ជើញម្ចាស់កាអូខេមិនបានមកបំពេញតួនាទីនឹងសហការជាមួយសមត្ថកិច្ចឡើយ ។
ស្របពេលដែលជម្ងឺកូវីដ១៩ នៅតែបន្តការឆ្លង់រាលដាល់ឥតឈប់ឈរ នៅតាមហាងខារ៉ាអូរខេ ក្នុងខេត្តមណ្ឌលគិរី ចំនួន៣កន្លែង ។មួយកន្លែងកំពុងលួចបេីកឱ្យច្រៀងទាំងយប់ទាំងថ្ងៃយ៉ាងសកម្ម ជាក់ស្ដែង នៅយប់ថ្ងៃទី៣០ខែកក្តដាឆ្នាំ២០២០វេលាម៉ោង២២ លោកស្រីឧត្តមសេនីយ៍ត្រីហួន គឹមហេង និងលោកងិនសុវិមានជាប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្មក់ចូលបង្ក្រាបទីតាំងហាងខារ៉ាអូរខេដែលលួចធ្វេីអាជីវកម្ម ឈ្មោះ រ៉ូយ៉ាល ធ្វេីការណែនាំអប់រំដល់ម្ចាស់ទីតាំងឱ្យធ្វេីកិច្ចសន្យាបញ្ឈប់ ព្រមទាំងដកហូតឧប្បករណ៍ សម្រាប់បម្រេីកការខារ៉ូអូរបានមួយចំនួនរួមមាន
១-អំភ្លីចំនួន៣គ្រឿង ២-ក្បាលFMចំនួន៤គ្រឿង ៣-ក្លាយអិនចំនួន៤គ្រឿង ៤-អេហុិចចំនួន៤គ្រឿង ៥-ថាច់ស្រីមចំនួន៤គ្រឿង ៦-ក្បាលមីក្រូហ្វូនចំនួន២ដើម។
លោក កាន់ ពេញ អធិការក្រុងសែនមនោរម្យ បានឱ្យដឹងថា សមត្ថកិច្ចនគរបាល រួមមានកម្លាំងនគរបាលការិយាល័យជួញដូរ ការិយាល័យ ប្រឆាំងគ្រឿងញៀន រួមនិងមន្រ្តីជំនាញខាងទេសចរណ៍ ប្រមាណជាង២០នាក់បានចុះបង្ក្រាបទីតាំងដែលលួចបេីខារ៉ាអូរខេបាន១កន្លែងយីហោ ររ៉ូយ៉ាល់មណ្ឌលគិរី សមត្ថកិច្ចដកហូតឧប្បករណ៍ ច្រៀងខារ៉ូអូរខេបានមួយចំនួន ខណៈដែលសមត្ថកិច្ចបានឆ្មក់ចូលទីតាំង២កន្លែងផ្សេងទៀតផងដែរ ប៉ុន្តែមិនមានសកម្មអីទេ សង្ស័យម្ចាស់ ទីតាំងដឹងខ្លួនមុន៕រាយការណ៍ពីក្រុងសែនមនោរម្យ ខ្ញុំបាទលីវណ្ណះ Pntvទូរទស្សន៍ព្រះនរាយណ៍